លោកអភិបាលខេត្តតាកែវ​ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកវិធីសាស្ត្រចំនួន៦ចំណុច ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ លោកអភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចាត់បញ្ជូនមន្ត្រីចំនួន ០២រូប​​​ក្នុងបេសកកម្មសង្គ្រោះ គ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា មានគេខ្សឹបថា មេគយសាខាខេត្តកណ្តាល កំពុងសម្ងំប្រមូលលុយពីឈ្មួញទុច្ចរិតជាការស្រង់ដេីម លោក សំ កុសល មេគយខេត្តកណ្ដាល ប្រើតួនាទីនិងអំណាចដាក់ជនស៊ីវិល និងមន្ត្រីគយជំនិតៗ ចាំអង្គុយរាប់ក្បាលឡាន ចំណុចផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក និងគ្រប់ច្រកល្ហកលើផ្លូវនានា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចំណាយលើការព្យាបាល ក្មួយប្រុសបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន លោក ឃួង ស្រេង​​ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ សេចក្ដីបំភ្លឺរដ្ឋបាលស្រុកទ្រាំង មិនអាចទទួលយកបានចំពោះការផ្សាយថា “ចងមុងដេញថ្លៃ” ACU គួរតែជួយពិនិត្យមើល លទ្ធកម្មស្រុកទ្រាំង (បិទទ្វារ) ចងមុងដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេមួយខ្សែជាង ៦រយម៉ែត្រ ប្រជាពលរដ្ឋ ជិត ៥០គ្រួសារ ស្នើសុំថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ករណីបុគ្គលបិតផ្លូវទឹក និងរំលោភយកដីអាងទឹកជាង ៨ហិកតា ធ្វើជាកម្មសិទ្ធឯកជន សង្ស័យពុលស្រាថ្នាំ ស្លា..ប់៣នាក់ និងម្នាក់កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ព្រះរាជអាជ្ញាខេត្តតាកែវ ចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស គណៈកម្មាធិការទី៦របស់រដ្ឋសភាស្នើតុលាការខេត្តតាកែវចាត់ការអោយបានលឿនលើសំណុំរឿងក្មេងទំនើងនិងសំណុំរឿងគ្រឿងញៀន សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនក្រុមក្មេងទំនើង ១២នាក់ ក្រោយធ្វើសកម្មភាពជិះប្រដេញកាប់គ្នាលើដងផ្លូវ អគ្គស្នងការនគបាលជាតិ ណែនាំអោយស្នងការខេត្តតាកែវថ្មី ធ្វើការពង្រឹងសន្តិសុខនៅក្នុងខេត្តអោយបានល្អ លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគៀបស៊ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោកឧត្តមសេនីយ៍ទោ នាង សុជីវី ប្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងថា ការជ្រើសរើសមន្រ្តីអាវុធហត្ថគឺធ្វើឡើងដោយតម្លាភាព មិនមានអំពើពុករលួយដាច់ខាត

មន្រ្តីជំនាញដកហូតបានអំបិលគ្មានដាក់សារធាតុអ៊ីយ៉ូតពីអាជីវករលក់នៅផ្សារធំតាកែវ និងទំនិញហួសកាលបរិច្ឆេទមួយចំនួនធំ

05-មិនា-2021 - ម៉ោង 02:41:PM

តាកែវ ៖ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ហៅកាត់ ក.ប.ប ខេត្តតាកែវ បានពិនិត្យរកឃើញអំបិលមួយចំនួនដែលក្រុមអាជីវករក្នុងផ្សារតាកែវ ដាក់លក់មិនមានសាធាតុអ៊ីយ៉ូត និងទំនិញជាប្រភេទប័រកំប៉ុងហួសកាលបរិច្ឆេទប្រើប្រាស់ ព្រមទាំងបានដកហូតមកបំផ្លាញចោលផងដែរ ។

លោក លី សេរីសម្បត្តិ ប្រធានជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ហៅកាត់ ក.ប.ប ខេត្តតាកែវ ដែលបានដឹកនាំមន្រ្តីជំនាញ សហការជាមួួយមន្ទីរពាណិជ្ជកម្មខេត្តនិងគណៈកម្មការផ្សារតាកែវ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យទំនិញជាប្រភេទគ្រឿងកំប៉ុង បន្លែ ផ្លែឈើ នឹងបានធ្វើត្តេស៍រកសាធាតុគីមីទៅលើចំណីអាហារ បានថ្លែងឲ្យដឹងថា នៅក្នុងការចុះពិនិត្យមុខទំនិញដែលដាក់លក់នៅលើផ្សារតាកែវនេះ មន្រ្តីជំនាញក.ប.ប បានរកឃើញអំបិលដែលផលិតដោយក្រុមហ៊ុនទាគឹមហ៊ួ និងសិប្បកម្មកែច្នៃអំបិលអីុយ៉ូត តាំង ប៊ុនគ្រុយ មិនមានដាក់សាធាតុអ៊ីយ៉ូតនៅក្នុងអំបិលនោះទេ ដូច្នោះមន្រ្តីជំនាញបានធ្វើការណែនាំដល់បងប្អូនអាជីវករឱ្យទាក់ទងទៅក្រុមហ៊ុនខាងលើ ឲ្យនាំយកអំបិលដែលមានដាក់សាធាតុអ៊ីយ៉ូតមកចែកចាយលក់លើទីផ្សារឡើងវិញ។

លោកប្រធានសាខាក.ប.បខេត្ត បានបន្តធ្វើការអំពាវនាវដល់បងប្អូនអាជីវករដែលដាក់លក់ទំនិញនៅលើទីផ្សារទាំងអស់ត្រូវតែដាក់លក់ទំនិញដែលគ្មានដាក់សារធាតុគីមីដែលនាំឲ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសការដាក់អំបិលត្រូវតែអំបិលដែលមានសាធាតុអ៊ីយ៉ូត ព្រោះការប្រើប្រាស់អំបិលដែលគ្មានជាតិអ៊ីយ៉ូតវានិងធ្វើឲ្យអ្នកប្រើប្រាស់ពកករ និងមិនមានការរីកលូតលាស់ដល់បញ្ញាស្មារតីរបស់មនុស្ស ជាពិសេសរូបរាងកាយរបស់កុមារ ៕