សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

លោកអភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន

31-មិនា-2025 - ម៉ោង 02:56:PM

តាកែវ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព ពិតជាបានផ្តល់ឱកាសដល់អ្នកវិនិយោគិន មកបណ្តាក់ទុកវិនិយោគនៅលើទឹកដីខេត្តតាកែវ កាន់តែច្រើន ហើយក៏ផ្តល់ឱកាសការងារទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសតាមយៈលំហូរវិនិយោគនេះ ធ្វើឱ្យសេដ្ឋកិច្ចរបស់ខេត្តកាន់តែរីកចម្រើនឡើងថែមទៀត ។


ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីស្រោចស្រព្វសុគន្ធាវារី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រៃវែង ដែលស្ថិតនៅស្រុកគិរីវង់ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ខេត្តតាកែវកំពុងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ ដោយសារស្ថិរភាពសន្តិសុខ និងសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ។ កំណើនវិនិយោគនេះបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដូចជាការបណ្តាក់ទុនវិនិយោគថ្មីៗបានបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋ ធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនពុកម៉ែ ក៏ដូចជាប្រជាជនខេត្តតាកែវទាំងមូល តាម​រយៈការបង្កើនប្រាក់ចំណូល និងកំណើនការងារកាន់តែច្រើនកន្លែង ។
លោក អភិបាលខេត្ត បន្ថែមទៀតថា ក្នុងនាមរដ្ឋបាលខេត្ត លោកនឹងខិតខំគៀងគរអ្នកវិនិយោគិនធ្វើយ៉ាងណាឱ្យរោងចក្រ សហគ្រាស មានវត្តមាននៅក្បែរនឹងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលចេញចូលមកធ្វើការ មិនឆ្ងាយពីផ្ទះ ហើយក៏មិនចំណាកស្រុកទៅធ្វើការនៅឆ្ងាយពីផ្ទះផងដែរ ។
​លោក វ៉ី សំណាង បានគូសបញ្ជាក់ថា កត្តាដែលជំរុញកំណើនវិនិយោគិនមកបណ្តាក់ទុកវិនិយោគនៅខេត្តតាកែវនេះ គឺដោយសារស្ថិរភាពនយោបាយ និងសន្តិសុខល្អ សក្តានុពលសេដ្ឋកិច្ចខ្ពស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហើយអ្នកតាកែវយើងជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម រួសរាយរាក់ទាក់ និងមានសណ្តានចិត្តល្អថែមទៀត ដូច្នោះហើយបានជាទាក់ទាញចិត្តអ្នកវិនិយោគបាន ។
បើតាមការបញ្ជាក់ពីលោក វ៉ី សំណាង កំណើនវិនិយោគនៅខេត្តតាកែវ គឺជាសញ្ញាវិជ្ជមាននៃភាពរីកចម្រើនរបស់ខេត្ត និងជាឱកាសដ៏ល្អសម្រាប់បងប្អូនកូនក្មួយដែលរស់នៅក្នុងខេត្តតាកែវ ទទួលបានជីវភាពកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕