សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

មេឃុំ និងស្មៀនឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ត្រូវបានពលរដ្ឋរិះគន់យកម៉ោងរដ្ឋបាល ទៅផឹកស៊ី ហើយប្រសិនចង់ចុះហត្ថលេខា បញ្ជាក់ឯកសារអ្វីមួយ គឺត្រូវយកទៅពិនិត្យ និងចុះហត្ថលេខា នៅហាងផឹកស៊ី

14-កញ្ជា-2023 - ម៉ោង 03:00:PM

តាកែវ​៖​ ក្រុមប្រជាពលរដ្ឋនាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងៗ​ លោក​ សាន់ គឿន មេឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ​ ចំពោះភាពអសកម្មការ​ងារ​ ក្នុងការបម្រើសេវាសាធារណៈ បង្កឱ្យមានការកកស្ទះឯកសាររបស់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានខ្លួន។

តំណាងក្រុមប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថាជាបន្តបន្ទាប់​ ទាក់ទងនឹងបញ្ហាពួកគាត់បានយកឯកសារផ្សេងៗ​ មកឲលោកមេឃុំ ត្រួតពិនិត្យនិងស៊ីញ៉េ​ ទទួលស្គាល់តាមច្បាប់​ ដើម្បីយកទៅប្រើតាមតម្រូវការ ប៉ុន្តែនៅក្នុងម៉ោងរដ្ឋបាល តែបែរជាលោក សាន់ គឿន មេឃុំ រូបនេះ​ មិនមានវត្តមាននៅសាលាឃុំនោះទេ​ បែរជាឃើញលោកមេឃុំនេះ មានវត្តមាន​ នៅហាងផឹកស៊ីមួយកន្លែង យីហោឈ្មោះ​ "សំណាង​ ស្រីទន់​" ដែលស្ថិតនៅភូមិឃុំត្រពាំងធំខាងត្បូង ទៅវិញ គាត់បានបន្ថែមថា ពេលខ្លះក៏មានបងប្អូនប្រជាពលរដ្ឋខ្លះ យកឯកសារទៅឲគាត់ជាអាជ្ញាធរដែនដីត្រួតពិនិត្យ និងចុះហត្ថលេខា​ គឺទាល់តែយកទៅដល់នៅកន្លែងហាងផឹកស៊ីក៏មានច្រើនលើកដែរ។

ដោយឡែក លោកមេឃុំ អសកម្មការងារទៅហើយ តែបែរជា ស្មៀនឃុំ វិញក៏អញ្ចឹងដែរ មិនសូវមានវត្តមាននៅក្នុងសាលាឃុំ​ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋនោះទេ ច្រើនតែមានវត្តមាននៅក្នុងហាងផឹកស៊ីជាមួយលោកពូមេឃុំដែរ បើចង់ជួបកិច្ចការងារទាល់តែទៅរកនៅហាងផឹកស៊ី។

តំណាងក្រុមប្រជាពលរដ្ឋ បានលើកឡើងថា​ កាលពីថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០២៣ វេលាចន្លោះម៉ោង ១៤:០០ ទៅម៉ោង ១៦:១៥ នាទី ទើបមានវត្តមានលោកមេឃុំមកដល់សាលាឃុំវិញ​ ទើបមកពីហាងផឹកស៊ី។

ជុំវិញការចោទប្រកាន់ លោកមេឃុំ និងស្មៀនឃុំត្រពាំងធំខាងត្បូង នេះដែរ អង្គភាពសារព័ត៌មាន ​បានទាក់ទងសុំការបំភ្លឺពីលោកមេឃុំ​ និងស្មៀនឃុំ​ តែខលចូល​មិនលើក និងទាក់ទងតាមតេលេក្រាម​ចូលមើលហើយមិនឆ្លើយតប​ ដែលនេះអាចបង្ហាញបានថា ការលើកឡើងរបស់ពលរដ្ឋ ពិត ឬក៏យ៉ាងណា? ប៉ុន្តែអង្គភាពយើងខ្ញុំ ក៏នឹងរងចាំការឆ្លើយបំភ្លឺ របស់ លោកមេឃុំ និងលោកស្មៀនឃុំ រៀងរាល់ម៉ោងធ្វើការផងដែរ។

ជាមួយគ្នានោះផងដែរ​ បងប្អូនប្រជាពលរដ្ន​ ដែលរស់នៅក្នុងមូលដ្ឋានខាងលើ បានលើកដៃសំពះ​សំណូមពរទៅដល់លោក កៅ វត្តសែល អភិបាល​ នៃគណ:អភិបាលស្រុកត្រាំកក់ និង លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ សូមមេត្តាជួយពិនិត្យតាមដានភាពអសកម្ម របស់លោកមេឃុំ​ និងស្មៀនឃុំត្រពាំងធំខាងត្បូង នេះផង ​ ៕