សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

អគ្គស្នងការនគបាលជាតិ ណែនាំអោយស្នងការខេត្តតាកែវថ្មី ធ្វើការពង្រឹងសន្តិសុខនៅក្នុងខេត្តអោយបានល្អ

01-សីហា-2024 - ម៉ោង 10:50:AM

តាកែវ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ បានធ្វើការណែនាំដល់ស្នងការខេត្តតាកែវថ្មី ត្រូវធ្វើការពង្រឹងសន្តិសុខនៅក្នុងខេត្តអោយបានល្អ ព្រោះសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈគឺជាគ្រិះនិងជាមូលដ្ឋាននៃការអភិវឌ្ឍន៍ខេត្តតាកែវអោយកាន់តែរីកចម្រើនថែមទៀត។

ថ្លែងនៅក្នុងពិធីប្រកាស់តែងតាំងស្នងការនរបាលខេត្តតាកែវថ្មី នៅព្រឹកថ្ងៃ ពុធ ទី ៣១ ខែ កក្ដដា ឆ្នាំ ២០២៤នេះ នាយឧត្តម ស ថេត បានលើកឡើងថា ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈគឺជាសសរស្ដម និងជាកិច្ចការដ៍សំខាន់មួយរបស់សមត្ថកិច្ចយើង ដូច្នោះស្នងការខេត្តថ្មីត្រូវប្រើគ្រប់មធ្យោបាយបាយដែលមាន ទាំងកម្លាំងសរុប មធ្យោបាយសរុប ដើម្បីធ្វើកិច្ចការនេះអោយសម្រេចបានជោគជ័យ។

លោក ស ថេត បានមានប្រសាសន៍បន្តថា កាលណាខេត្តមានសន្តិសុខសុវត្ថិភាពល្អ វានឹងនាំអោយមានអ្នកវិនិយោគចូលមកបណ្ដាក់ទុនរកស៊ី មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងខេត្តតាកែវកាន់តែច្រើនឡើង ដែលវានិងនាំអោយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមានការកើនឡើងជាក់ជាពុំខាន ជាពិសេសទៅទៀតនោះ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ វានឹងនាំអោយបងប្អូនប្រជាពលរដ្ឋកាន់តែមានជំនឿទុកចឹត្តទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលថែមទៀតផង។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៍បានណែនាំឲ្យសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ៕