សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

ផ្សារបន្លែសុវត្ថិភាពដែលអាជ្ញាធរខេត្តសៀមរាប និងមន្ទីរជំនាញបានជំរុញ និងគាំទ្រ បាននឹងកំពុងទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ

19-កក្តដា-2020 - ម៉ោង 11:32:AM

សៀមរាប៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកទិញបន្លែធម្មជាតិរបស់បងប្អូនប្រជាសហគមន៍ជាច្រើន ស្រុកដែលបានដាក់តាំងលក់នៅខាងមុខឈៀងខាងកើតនៃសួនច្បារមហាសណ្ឋាគារក្រុងសៀមរាប។

លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមានការឯកភាព នឹងគាំទ្រពីអាជ្ញាធរខេត្ត មន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត ក្រសួងកសិកម្ម និងរុក្ខាប្រម៉ាញ់ ក្នុងគោលបំណងដើម្បីជួយជម្រុញទីផ្សារបន្លែសុវត្ថិភាពរបស់សហគមន៏បងប្អូននៅតាមស្រុកមួយចំនួនក្នុងខេត្តសៀមរាបនេះឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ លោក បានបន្តទៀតថា បច្ចុប្បន្ន ខាងសហគមន៏បន្លែសុវត្ថិភាពមកពីស្រុកចំនួន៦ គឺស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក ដែលមានបន្លែធម្មជាតិជាច្រើនមុខ និងស្តង់សម្រាប់ដាក់លក់នៅទីលានហាត់ប្រាណក្នុងសួនច្បារនៃមហាសណ្ឋាគារនេះ ជារួមសរុបចំនួនស្តង់មាន ១១ស្តង់ហើយៗ ខែក្រោយៗ អាចបន្ថែមចំនួន ៥ ស្តង់ទៀតសម្រាប់ការដាក់លក់បន្លែទាំងនោះ រហូតដល់ឆ្នាំក្រោយអាជ្ញាធរពាក់ព័ន្ធគ្រោងនឹងបង្កើតស្តង់សម្រាប់បងប្អូនសហគមន៏លក់នៅពេលល្ងាចៗ ដូចជាលក់ផ្លែឈើគ្រប់ប្រភេទជាដើម បន្ទាប់ពីជម្ងឹកូវីដ.១៩ បានស្ងប់ស្ងាត់។

ការលក់បន្លែសុវត្ថិភាពរបស់សគមន៍នេះ បើកលក់បានតែ២ថ្ងៃក្នុងមួយសប្តាហ៍ គឺយើងលក់នៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដោយលក់ចាប់ពីម៉ោង ៧:០០នាទី រហូតដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់ ក្រៅពីនោះគឺពួកគាត់លក់នៅតាមផ្សារនានាផងដែរ។

ជាមួយគ្នានេះ ប្រជាកសិករ បានលើកឡើអអំពីការដាំបន្លែធម្មជាតិនេះ ដោយគ្រាន់តែប្រើជីធ្វើពីធម្មជាតិ ដែលគេហៅថា ជីកំប៉ុស្តិ៍ធ្វើពីរុក្ខជាតិតូចៗ និងអាចម៌គោ អាចម៏មាន់ ដោយពួកគាត់មិនបានប្រើប្រាស់ជីសារធាតុគីមីឡើយ។

គួររំលឹកថា រយៈកាលកន្លងមក គេសង្កេតឃើញ ថ្នាក់ដឹកនាំខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង លោកជំទាវ តែងតែអញ្ជើញចុះជួបជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារបន្លែសុវត្ថិភាព និងជួយគាំទ្រផលិតផលក្នុងស្រុកស្ទើរតែជារៀងរាល់ចុងសប្តាហ៍ទៀតផង៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប