ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អញ្ជើញប្រគល់ពានរង្វាន់កម្មវិធីឆ្នើមសម្រាប់ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីសៀមរាប-អង្គរ សម្តេចអគ្គមហាសេនាបតីតេជោ អនុញ្ញាតឲ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

ប្រជាពលរដ្ឋ ជិត ៥០គ្រួសារ ស្នើសុំថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ករណីបុគ្គលបិតផ្លូវទឹក និងរំលោភយកដីអាងទឹកជាង ៨ហិកតា ធ្វើជាកម្មសិទ្ធឯកជន

02-កញ្ជា-2024 - ម៉ោង 03:53:PM

តាកែវ៖ ក្រុមប្រជាពលរដ្ឋជិត ៥០គ្រួសារ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ស្នើសុំ អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍បុគ្គលមានអំណាចបិទផ្លូវបង្ហូរទឹកកង្វក់ខាងក្រោយ និងគប់គិតជាមួយមន្រ្តីជំនាញរំលោភយកដីអាងទឹកកំពង់អំពិលជាង ៨ហិកតា ធ្វើជាកម្មសិទ្ធិឯកជន ។

នេះបើយោងទៅតាមពាក្យបណ្ដឹងរបស់ តំណាងប្រជាពលរដ្ឋ ៤៦គ្រួសារ ធ្វើការដាក់ពាក្យប្ដឹងស្នើសុំអន្តរាគមន៍ ពី អភិបាលខេត្ត មន្ទីរជំនាញ និងអភិបាលស្រុក តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនៅក្នុងនោះដែរ ប្រជាពលរដ្ឋ បានដាក់ពាក្យប្ដឹងសុំជំទាស់ក្បាលដីរហូតដល់ ៧ រួមមាន៖ ក្បាលដីលេខ ១៥៦, ក្បាលដីលេខ ១៥៩, ក្បាលដីលេខ ១០៤៨, ក្បាលដីលេខ ១៤០, ក្បាលដីលេខ ១៣៩, ក្បាលដីលេខ ១៣៨ និងក្បាលដីលេខ ១៣៧។ ដោយបានធ្វើការអះអាងថា ក្បាលដីទាំង៧នេះ គឺបានបិតផ្លូវទឹកមិនអោយពួកគាត់បង្ហូរទឹកប្រើប្រាស់ចូលទៅអាទឹកបន្តទៀតឡើយ បណ្ដាលអោយមានជន់លិចផ្ទះសម្បែងរបស់ពលរដ្ឋ។

នៅក្នុងពាក្យបណ្ដឹងនេះដែរ ក្រុមប្រជាពលរដ្ឋ បានធ្វើការសំអាងថា ក្បាលដីចំនួន ៧នេះ គឺដីអាងទឹក សូមរក្សាទុកជាសម្បត្តិរដ្ឋ និងបានស្នើសុំអាជ្ញាធរសុំបើកផ្លូវទឹក ទទឹង ៤ម៉ែត្រ និងបណ្ដោយចាប់ពីខាងជើង ជាប់ព្រំប្រទល់ប្លង់ដីផ្ទះ របស់ប្រជាពលរដ្ឋរហូតដល់ខាងត្បូងទល់នឹងប្រឡាយទឹកកាវ៉ាក់។

ជុំវិញពាក្យបណ្ដឹងនេះដែរ យោងតាមលិខិតលេខ ៤០៧ ម.ធទឧ ត.ក របស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានឱ្យដឹងថា ករណីពលរដ្ឋជិត ១៣គ្រួសារ បានដាក់ពាក្យប្ដឹងមកនេះ គឺក្រុមការងារជំនាញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះធ្វើការសាកសួរអាជ្ញាធរភូមិឃុំ ដោយលោក អេល ហៀត អនុភូមិកំពង់អំពិល បានឡើងថា ឆ្នាំ១៩៨០ ជាដីអាងទឹក ប៉ុន្តែក្រោយមកក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានមកតាំងទីលំនៅ រហូតក្លាយជាទីប្រជុំជន លុះដល់ឆ្នាំ២០២៣ គណៈកម្មាធិការចុះបញ្ជីដីធ្លី បានសម្រេចកាត់ឆ្វៀលដីនេះជារាងធ្មេញរណា សម្រាប់លំនៅដ្ឋានជាក់ស្ដែងជូនពលរដ្ឋ ដោយក្រៅពីនេះរក្សាទុកជាដីអាងទឹក សម្រាប់អោយពួកគាត់អាស្រ័យផលជាធម្មតា ប៉ុន្តែនៅពេលបិតផ្សាយឃើញថា មានក្បាលដីខ្លះផ្ទុយពីការសម្រេច ពិសេសក្បាលដីលេខ ១៥៦ ជាដីអាងទឹក ស្រាប់តែវាស់ចេញប្លង់កម្មសិទ្ធិ បញ្ហានេះទើបបណ្ដាលអោយប្រជាពលរដ្ឋរស់នៅភូមិកំពង់អំពិលប្ដឹងទាមទារឱ្យបើកផ្លូវទឹក ដើម្បីរំដោះទឹកចេញពីផ្ទះរបស់ពួកគាត់។

លោក ស៊ូ ភិរិម្យ អភិបាលស្រុកបូរីជលសារ បានឱ្យដឹងថា ករណីបណ្ដឹងរបស់ពលរដ្ឋ នៅភូមិកំពង់អំពិលនេះ គឺអាជ្ញាធរស្រុកបានធ្វើការដោះស្រាយ និងសម្របសម្រួលច្រើនលើកមកហើយ ប៉ុន្តែមិនត្រូវរ៉ូវគ្នា ក៏បញ្ជូនបន្តទៅថ្នាក់ខេត្តដើម្បីធ្វើការដោះស្រាយ។

ដោយឡែក លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត បានឱ្យដឹងថា ករណីបណ្ដឹងរបស់ពលរដ្ឋនេះដែរ គឺបានធ្វើការសម្របសម្រួល ដោះស្រាយគ្នាច្រើនលើកមកហើយ ប៉ុន្តែមិនទាន់សះជា ប៉ុន្តែអាជ្ញាធរនឹងបន្តធ្វើការដោះស្រាយជូនពលរដ្ឋ។ ដោយឡែកក្បាលដីដែលពលរដ្ឋប្ដឹងជំទាស់នោះ គឺមន្ទីរជំនាញបានធ្វើសម្រេចដាក់ជាដីមានទំនាស់ មិនទាន់បានចេញប្លង់ កម្មសិទ្ធិនោះទេ។

ជុំវិញករណីនេះដែរ លោក ម៉ឹង វុធី អភិបាលរងខេត្ត បានថ្លែងបញ្ជាក់ថា កន្លងមកខេត្តបានធ្វើការប្រជុំដោះស្រាយ និងសម្របសម្រួល សម្រេច នៅក្នុងគណៈកម្មាធិការរដ្ឋបាលខេត្តអស់ហើយ ដោយមានគ្រប់សមាសសភាពតាំងជំនាញ​ រួមនិងអាជ្ញាធរគ្រប់លំដាប់តាំងពីមេភូមិ​ព្រឹទ្ធាចារ្យភូមិ។ ល។ ល។ ចូលរួមប្រជុំផងដែរ ៕