លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

លោកឧត្តមសេនីយ៍ទោ នាង សុជីវី ប្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងថា ការជ្រើសរើសមន្រ្តីអាវុធហត្ថគឺធ្វើឡើងដោយតម្លាភាព មិនមានអំពើពុករលួយដាច់ខាត

19-កក្តដា-2024 - ម៉ោង 03:50:PM

តាកែវ៖ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការនៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងថា ការជ្រើសរើសមន្រ្តីអាវុធហត្ថគឺធ្វើឡើងដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ហើយពុំមានអំពើពុករលួយកើតមានឡើងជាដាច់ខាត ។

ថ្លែងនៅចំពោះមុខបេក្ខជនប្រមាណជិត៤០០នាក់ ដែលបានដាក់ពាក្យប្រឡើងជ្រើសរើសកងរាជអាវុធហត្ថខេត្តដែលមានលោក សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសហការី នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការនៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍បន្តថា ចំពោះបេក្ខជន ឬបេក្ខជនារី ដែលមកដាក់ពាក្យប្រឡើងជ្រើសរើសកងរាជអាវុធហត្ថខេត្តតាកែវ គឺលក្ខខ័ណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានកម្ពស់ចាប់ពី១ម៉ែត្រ៧០ឡើងទៅ ហើយថ្លឹងទម្ងន់ ពិនិត្យឯកសារ អត្តសញ្ញាប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ និងយកអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយមានកាយសម្បទាមាំមួន មានសញ្ញាបត្របាក់ឌុបឡើងទៅ ហើយបេក្ខជនត្រូវតែនៅលីវ មិនមានប្រពន្ធកូនឡើយ ដើម្បីយកទៅហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង ហើយឯកសារដែលត្រួតពិនិត្យនេះ គឺទាមទារឱ្យយកច្បាប់ដើមមកទាំងអស់។

លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការនៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តទៀតថា នៅក្នុងការប្រឡងនេះដែរ គឺយើងត្រូវពិនិត្យឈាម ដើម្បីរកមេរោគថាតើបេក្ខជនមានជំងឺថ្លើមឬជំងឺឆ្លងអី្វឬអត់ ព្រោះវាអាចឆ្លងទៅបេក្ខជនផ្សេងៗទៀតក្រោយពេលទៅហ្វឹកហ្វឺន ការពិនិត្យទឹកនោម និងការពិនិត្យកាយសម្បទានទាំងអស់ ព្រោះថា ការជ្រើសរើសចូលជាកងកម្លាំងអាវុធហត្ថ ត្រូវតែមានសុខភាពល្អមាំមួន ដើម្បីបំពេញភារកិច្ចជូនជាតិ និងការពារសន្តិសុខសណ្តាប់ធ្នាប់ ហើយបើមានស្នាមសាក់ត្រង់កន្លែងណាក៏អត់បានដែរ សូម្បីតែមានជំងឺឬសដូងបាតក៏មិនបានដែរ ព្រោះពេលហ្វឹកហ្វឺនខ្លាំងណាស់ ត្រូវហាត់ច្រើនណាស់មានដូចជាខាងអង្គរក្ស លោតឆ័ត្រ ទ័ពព្រៃ គឺមានច្រើនណាស់សម្រាប់ហ្វឹកហាត់ ។

  លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការនៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តថា ក្រោយពីការពិនិត្យកាយសម្បទានហើយ ត្រូវឆ្លងកាត់ការសរសេរតាមអាន និងគុយសេអឹម និងរត់ហាត់កីឡា ដើម្បីធ្វើត្តេស៍សមត្ថភាពរបស់បេក្ខជននីមួយៗ ហើយយើងជ្រើសរើសយកបេក្ខជនណាដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ ជាមនុស្សមានគុណភាពគុណតម្លៃ ដែលគ្រប់លក្ខណៈសម្បត្តិមុននឹងចូលជាកងកម្លាំងអាវុធហត្ថ ព្រោះអាវុធហត្ថជាកម្លាំងអន្តរាគមន៍ ជាកម្លាំងរក្សាសណ្តាប់ធ្នាប់ ខាងបង្រ្កាប និងទប់ស្កាត់បទល្មើស  ដូច្នោះវាទាមទារត្រូវតែមានសុខភាពល្អ   ៕