ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០

សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនក្រុមក្មេងទំនើង ១២នាក់ ក្រោយធ្វើសកម្មភាពជិះប្រដេញកាប់គ្នាលើដងផ្លូវ

06-សីហា-2024 - ម៉ោង 09:55:AM

ក្រុមក្មេងទំនើង ១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ក្រោយធ្វើសកម្មភាព ជិះម៉ូតូប្រដេញកាប់ចាក់គ្នានៅលើដងផ្លូវ ក្នុងភូមិសាស្រ្ត ឃុំជាងទង និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ។

យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ វេលាម៉ោង​ ២៣​ និង​ ១០នាទី​ នៅចំណុចលើផ្លូវជាតិលេខ១៣២​ មាន​ករណីហិង្សាដោយ​ចេត​នា​  មួយបង្កឡើងដោយជនសង្ស័យចំនួន​ ០២ក្រុម​ មានគ្នា ១២នាក់​ ជិះម៉ូតូចំនួន​ ០៦គ្រឿង​ ប្រដាប់ដោយកាំបិត​ បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នាពីកើតទៅលិច​ រួចបត់តាមផ្លូវកៅស៊ូទៅវត្តព្រៃស្បាត​ លុះជិះដល់ចំណុច​អាហារដ្ឋានជុំមិត្ត​ ស្ថិតក្នុងភូមិស្រែខ្វាវ​ ឃុំជាងទង​ ក្រុមទី១​ បាន​បត់ចូលទៅក្នុងអាហារដ្ឋាន​ រួចក្រុមទី០២​ ក៏ជិះម៉ូតូដេញតាមទៅដល់ក្នុងអាហារដ្ឋាន​ រួចបានធ្វើសកម្មភាពឈ្លោះប្រតាយប្រតបគ្នា​ ប៉ុន្តែមិនបណ្ដាលអោយភាគីណារងរបួសធ្ងន់ធ្ងរអ្វីឡើយ​ ឃើញដូច្នេះ​ម្ចាស់ហាងបានបិទទ្វា​ និងប្ដឹងរាយការណ៍ជូនសមត្ថកិច្ចយើងជួយអន្តរាគមន៍​ ពេលនោះកម្លាំងជំនាញស្រុក​ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ជាងទង​ និងប៉ុស្តិ៍ត្រពាំងធំខាងជើង​ និងមានការសម្របសម្រួលនីតិវិធីដោយ លោក​ ស៊ឹម​ ជុំសុខហេង​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះធ្វើអន្តរាគមន៍ភ្លាមៗ​ទៅដល់កន្លែងកើតហេតុ​ ដោយធ្វើការឃាត់ខ្លួនបានមនុស្សចំនួន​ ១២នាក់​ ម៉ូតូ ០៦គ្រឿង​ និងកាំបិត​ចុងស្រួចចំនួន​ ០១ ។

+ក្រុមទី០១ មាន​គ្នា ០៩នាក់ជិះម៉ូតូចំនួន ០៥គ្រឿង ៖

១.ឈ្មោះ​ អ៊ុង​ ដាវីត​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​  នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់ ជិះម៉ូតូសងC125 ពណ៍ខ្មៅ​  ឆ្នាំ២០១៩​ ឌុបឈ្មោះ​ អ៊ិត​ ណាលិ​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​  នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ជាអ្នកជិះពីក្រោយ​។

២.ឈ្មោះ​ អឿន​ មីនា​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​ នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ជិះម៉ូតូម៉ាកC125 ពណ៍ខ្មៅ​ ឆ្នាំ២០២២​ ជិះម្នាក់ឯង

៣.ឈ្មោះ​ ស៊ឹម​ ស៊ីតារ៉ា​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​ នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ជិះម៉ូតូម៉ាកC125​ ពណ៍ស​ ឆ្នាំ២០១២​ ម្នាក់ឯង

៤.ឈ្មោះ​ សាន​ បញ្ញា​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​ នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ជិះម៉ូតូម៉ាក​ C125 ពណ៍ខ្មៅ​ ឆ្នាំ២០១៦​ ឌុបឈ្មោះ​ ចាន់​ ចនតូនី​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​  នៅភូមិមឿងចារ្យ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ជាអ្នកជិះពីក្រោយ។

៥.ឈ្មោះ​ ម៉េត​ សារាជ​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​​ នៅភូមិតាកឹម​ ឃុំតាភេម​ ស្រុកត្រាំកក់​ ជាអ្នកកាន់កាំបិត

៦.ឈ្មោះ​ សែ​ ចាន់វឌ្ឍនា​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​   មុខរបរ​ មិនពិតប្រាកដ​​ នៅភូមិសំរោង​ ឃុំត្រពាំងធំខាងត្បូង​ ស្រុកត្រាំកក់​ ជិះម៉ូតូម៉ាក​ C125 ពណ៍ខ្មៅ​ ឆ្នាំ២០០៨​ ឌុបឈ្មោះ​ សាយ​ ចាន់មីនា​ ភេទប្រុស​ អាយុ​ ១៥ឆ្នាំ​ ​ មុខរបរ​ មិនពិតប្រាកដ​  នៅភូមិសំរោង​ ឃុំត្រពាំងធំខាងត្បូង​ ស្រុកត្រាំកក់​ ជាអ្នកជិះពីក្រោយ។

+ក្រុមទី០២ មានគ្នាចំនួន ០៣នាក់​ ជិះម៉ូតូចំនួន០១គ្រឿង​ ម៉ាកសង​ C125 ពណ៍ខ្មៅ​ ឆ្នាំ២០២៤​ ៖

១.ឈ្មោះ​ មែ​ ម៉ានិត​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ មុខរបរ​ ជាងកាត់សក់​ នៅភូមិត្រពាំងសោម​ ឃុំត្រពាំងធំខាងត្បូង​ ស្រុកត្រាំកក់​។

២.ឈ្មោះ​ រុំ​ ភារ៉ូត​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ​ មុខរបរ​ ជាងម៉ាស៊ីនត្រជាក់​ នៅភូមិពាក់បង្អោង​ ឃុំត្រពាំងធំខាងជេីង ស្រុកត្រាំកក់​។

៣.ឈ្មោះ​ ជា​ ចិណ្ណា​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ មុខរបរ​ រោងចក្រ​ នៅភូមិអង្គត្រាវ​ ឃុំ​ត្រពាំងធំខាងជេីង​ ស្រុកត្រាំកក់។ 

មូលហេតុ៖​ ដោយមានទំនាស់ពាក្យសម្ដីជាមួយគ្នា។ ​   

បច្ចុប្បន្នក្រុមក្មេងទំនើង ១២នាក់ ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលការ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕