ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អញ្ជើញប្រគល់ពានរង្វាន់កម្មវិធីឆ្នើមសម្រាប់ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីសៀមរាប-អង្គរ សម្តេចអគ្គមហាសេនាបតីតេជោ អនុញ្ញាតឲ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

លោកអភិបាលខេត្តតាកែវ​ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ

03-មេសា-2025 - ម៉ោង 02:26:PM

តាកែវ៖លោកអភិបាលខេត្តតាកែវ​ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃនៅប្រាសាទតាមាន់ ស្ថិតនៅខេត្តឧត្តមានជ័យ នៅថ្ងៃ ព្រហស្បត្ត៍ ទី ៣ ខែ មេសា ឆ្នាំ ២០២៥នេះ លោកអភិបាលខេត្តតាកែវ វ៉ី សំណាង បានសំដែងនូវការកើតសសើរចំពោះវិរៈភាពដ៍អង់អាចក្លាហានរបស់បងប្អូនកងទ័ពដែលឈជើងការពារទឹកដីតាមបណ្ដោយព្រំដែន ដែលវិរៈភាពដ៍អង់អាចក្លាហាននេះជាគម្រូមួយដល់យុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសយកគម្រូតាម។

លោកអភិបាលខេត្តតាកែវបានថ្លែងបន្តថា យើងខ្ញុំទាំងអស់គ្នាដែលនៅសមរភូមិក្រោយពិតជាមានមោទនៈភាពចំពោះបងប្អូនកងទ័ពដែលឈជើងនៅប្រសាទតាមាន់ ដែលបង្ហាញពីគំរូវីរៈភាពដ៏អង់អាចក្លាហានក្នុងការលះបង់សាច់ស្រស់ ឈាមស្រស់ ការពារជាតិ ការពារបូរណភាពទឹកដី និងការពារដាច់ខាត នូវរដ្ឋធម្មនុញ្ញ ការពារស្ថាប័នព្រះមហាក្សត្រ និង ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ជាពិសេសបងប្អូនកងទ័ពក៍បានចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនរុងរឿងដូចសព្វថ្ងៃនេះផងដែរ។
នៅក្នុងឱកាសនោះដែរលោក វ៉ី សំណាង ក៍បានលើកឡើងពីក្រុមអគតិមួយចំនួនដែលមានបរទេសនៅពីក្រោយតែងតែអុចអាលញុះញង់ធ្វើយ៉ាងណាអោយប្រទេសយើងមានអសន្តិសុខ អស្ថិរភាព លាពពណ៍រវាងខ្មែរនិងខ្មែរគ្នាឯងជាពិសេសញុះញង់បងប្អូនកងទ័ព្វថែមទៀតផង ក៍ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនិងបងប្អូនកងទ័ពយើងទាំងអស់គ្នាមិនបានចាញ់បោកការឃោសនា ការញុះញង់របស់ក្រុមអគតិទាំងអស់នោះទេ។
គួបញ្ជាក់ថា សម្ភារៈដែលលោកអភិបាលខេត្ត និងប្រតិភូរដ្ឋបាលខេត្តតាកែវ នាំយកមកជូនបងប្អូនកងទ័ពនៅប្រាសាទតាមាន់រួមមាន៖ វរសេនាតូចលេខ ៤២២ នៃកងពលថ្មើរជើងលេខ ៤២ អង្ករចំនួន ១២តោន, ទឹកត្រី ៣៥យួរ, ទឹកស៊ីអ៊ីវ ៣៥យួរ, ទឹកបរិសុទ្ធ ២៥កេស, ទឹកក្រូច ២៥កេស, ត្រីខ ៥០យួរ, សាច់ជ្រូក ៥០គីឡូក្រាម, បន្លែស្ពៃក្ដោប ២០គីឡូក្រាម, ពងទាសាប ៨០០គ្រាប់, ពងទាប្រៃ ៨០០គ្រាប់ និង ថវិកាម្នាក់ៗ ៥ម៉ឺនរៀល ។ ដោយឡែក វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ ៖ អង្ករចំនួន ៤តោន, ទឹកត្រី ១៥យួរ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកបរិសុទ្ធ ១៥កេស, ទឹកក្រូច ១៥កេស, ត្រីខ ៥០យួរ, សាច់ជ្រូក ៥០គីឡូក្រាម, បន្លៃស្ពៃក្ដោប ២០គីឡូក្រាម, ពងទាសាប ២០០គ្រាប់, ពងទាប្រៃ ២០០គ្រាប់ និង ថវិកាម្នាក់ៗ ៥ម៉ឺនរៀល ៕