លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

លោក សំ កុសល មេគយខេត្តកណ្ដាល ប្រើតួនាទីនិងអំណាចដាក់ជនស៊ីវិល និងមន្ត្រីគយជំនិតៗ ចាំអង្គុយរាប់ក្បាលឡាន ចំណុចផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក និងគ្រប់ច្រកល្ហកលើផ្លូវនានា

17-គុម្ភះ-2025 - ម៉ោង 11:16:AM

ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល​ ​មួយចំនួន​បាន​បង្ហើប​ឲ្យដឹង​ថា​ក្រោយ លោក​ ​សំ កុសល មិន​ចាត់​វិធាន​ ​ការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ ​និង​ទំនិញ​បង់ពន្ធ​ ​មិន​គ្រប់​ឆ្លងកាត់​ខេត្ត​កណ្ដាល​ ​នោះ​ទេ​ ​ផ្ទុយ​ ​ទៅវិញ​ ​លោក​ សំ កុសល ​ទំនងជា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការ​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​ទើប​ខំប្រឹង​ស្រង់​ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ សំ កុសល ​បាន​ឲ្យដឹង​ថា​ ​ក្រោយពេល​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​គឺ​លោក​ ​សំ កុសល ​កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​របស់​លោក​ អន សីនួន ​អតីតប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​ ​ប្រភព​បាន​ឲ្យដឹង​ទៀត​ថា​ ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ២​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​និង​ផ្លូវ​ជា​តិ​ផ្សេង​ៗ​ទៀត​ចូល​មករា​ជ​ធានី​ភ្នំពេញ​ ​គឺជា​ប្រភព​ចំណូល​របស់​លោក​ ​សំ កុសល តែម្តង​។

​ជាក់ស្ដែង​តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​គឺ​លោក​ ​ ​សំ កុសលមិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​ឬ​ទំនិញ​ខុសច្បាប់​នោះ​ទេ​ ​ហើយ​មានតែ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹកទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​ ​ទន្ទឹម​នឹង​នេះ​នៅ​ច្រក​ជ្រៃធំ​ ​និង​ច្រក​ផ្សេងទៀត​ ​ក្រុម​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​រលូន​ដូច​កាលពី​ជំនាន់​លោក​ អន សុីនួន ​នៅ​ធ្វើជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​ផង​ដែរ​។

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល​បាន​ឲ្យដឹង​ថា​ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូល​ទៅ​រាជធានី​ភ្នំពេញ​ ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​សំ កុសល ​ដើម្បី​សម្រួល​ដល់ អាជីវកម្ម​របស់​ពួកគេ​ ​លើស​នេះ​ទៅទៀត​លោក​ ​សំ កុសល បាន​បើកដៃ​ឲ្យ​ក្រុម​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​កណ្ដាល​ ​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីក​រដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ជាច្រើន​ខ្សែ​ក្នុង​ខេត្ត​កណ្ដាល​ស្រេច​តែ​អំពើ​ចិត្ត​បើ​ទោះប្បីឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្ដាល​ ​បាន​ឲ្យដឹង​ថា​លោក​ ​ ​សំ កុសល ឡើង​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​នៅពេលថ្មីៗនេះហើយ​រហូតមកដល់​ពេលនេះ​លោក​ ​សំ កុសល មិនទាន់​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​បាន​មួយ​ករណី​នៅឡើយ​ទេ​។​

​ករណីនេះ​សូម​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​លោក​ ​គុណ​ ​ញឹម​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មិន​គួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក​ ​សំ កុសលប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​ធ្វើ​អ្វី​ៗ​តាមអំពើចិត្ត​នោះ​ឡើយ៕