សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ

21-គុម្ភះ-2024 - ម៉ោង 10:59:AM

ស្វាយរៀង៖ រយៈពេលជិត ១ខែហើយ ដែល មន្រ្តីជំនាញចុះចាប់រថយន្តកុងតែន័រ ចំនួន ៤គ្រឿង លួចដឹកជើងមាន់ខុសច្បាប់ ជាង ១០០តោន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មិនទាន់ឃើញមន្រ្តីជំនាញអាជ្ញាធរពាក់ព័ន្ធ ចេញមុខបំភ្លឺករណីខាងលើនេះទាល់តែសោះ តើអាចមានអ្វីនៅពីក្រោយសំណុំរឿងនេះ? មហាជនឆ្ងល់?

តាមប្រភពពីខេត្តស្វាយរៀងបានលួចបង្ហើបឲ្យដឹងថា ចំពោះសំណុំរឿងករណី គុបគិតគ្នានាំចូលជើងមាន់ខុសច្បាប់ ៤កុងតែន័រ ដែលមានទំងន់រហូតដល់ជាង១០០តោន ដែលបានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ហើយ ។

ប្រភពបានបង្ហើបឲ្យដឹងថាអ្នកនាំជើងមាន់ចូលមកគឺ លោក សម្បត្តិ ម្ចាស់ក្រុមហ៊ុន (Sambath Logistic  Co.Ltd )មានអាស័យដ្ឋាននៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយ​រៀង។ ចំណែកមន្ត្រីដែលឃុបឃិតគ្នា អនុញ្ញាតិអោយនាំចូល ដោយមិនមានការបង់ពន្ធ ហើយគ្មានលិខិតអនុញ្ញាតអោយនាំចូលគឺមានឈ្មោះ យី ថុល ប្រធានគយច្រកព្រំដែនបាវិត លោក ខៀវ សារឿន មេគយតំបន់ ២ លោក ហេង សំបូរ មេគយខេត្តស្វាយរៀង និង សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ឃើញថាជាប្រព័ន្ធតែម្តង។

ទំនិញប្រភេទជើងមាន់ខូចគុណភាពនាំចូលខុសច្បាប់នេះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បង្កើតគណៈកម្មការចម្រុះរួមទាំងអាជ្ញាធរខេត្តស្វាយរៀង បានធ្វើការដុតបំផ្លាញចោលរួចហើយ ។ខណៈពេលនេះតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កំពុងចាត់ការបន្តតាមនិតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែរថា៖ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានគយ និង រដ្ឋាករ មិនទាន់ចេញសេចក្ដីប្រកាសព័ត៌មានណាមួយ អំពីករណីនេះនៅឡើយទេ ខណៈករណីកន្លងមកឲ្យតែឃើញការចុះផ្សាយព័ត៌មានរសើប  ពាក់ព័ន្ធនិងអគ្គនាយកដ្ឋានគយ និង រដ្ឋាករ គឺឃើញមានចេញសេចក្តីបំភ្លឺជាហូរហែរភ្លាមៗ ។ចុះករណីរឿងនាំចូលជើងមាន់ខូចគុណភាពគ្មានការអនុញ្ញាត និងមានការឃុបឃិតគ្នាជាប្រព័ន្ធនេះហេតុអីបានស្ងាត់ដូចចោរលួចសេះទៅវិញ?ឬមួយបានដឹងហើយធ្វើជាមិនដឹង?

សូមរំលឹកផងដែរថា កន្លងមក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលោកធ្លាប់បានផ្ដល់អនុសាសន៍ណែនាំ មិនអោយមានការនាំគ្រឿងក្នុង ឬ បំណែកសាច់ ឬ សាច់បង្កកចូលមកកម្ពុជាទៀតនោះទេ។

បងប្អូនមហាជនទូទាំងប្រទេសសម្តែងការហួសចិត្ត ចំពោះទង្វើរបស់មន្ត្រីគយជើងដប់ខាងលើដែលថ្លើមធំដុះមមីស ហ៊ានផ្គើននិងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ។

មហាជនកំពុងរងចាំមើលថា តើលោកមេគយធំប្រចាំប្រទេស នៅបន្តកាងមន្ត្រីក្រោមឱវាទកំហូចទាំងនេះ ឬ យ៉ាងណា?