សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

សេចក្ដីបំភ្លឺរដ្ឋបាលស្រុកទ្រាំង មិនអាចទទួលយកបានចំពោះការផ្សាយថា “ចងមុងដេញថ្លៃ”

19-តុលា-2024 - ម៉ោង 11:10:AM

ខេត្តតាកែវ÷ ក្រោយពីបណ្ដាញសារព័ត៌មាន ចេញផ្សាយអត្ថបទពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ១ខ្សែនោះរួចមក រដ្ឋបាលស្រុកទ្រាំង ហាក់ ដូចជា “ក្តៅ”ដោយបានចេញសេចក្តីបដិសេធថា ជារឿងមិនពិត ប៉ុន្តែមិនបានបង្ហាញភស្តុតាងភ្ជាប់ជាមួយនោះឡើយ។ រដ្ឋបាលស្រុកទ្រាំង គួរតែបំភ្លឺគ្រប់ចំណុចនីមួយៗជាជាងបដិសេធទាំងស្រុង ដោយគ្រាន់ តែនិយាយថា “មិនពិត”។ យ៉ាងណាក៏ដោយបណ្ដាញសារព័ត៌មានពេញចិត្តមេឌាសូមផ្សាយនូវសេចក្តីបំភ្លឺនោះទាំងស្រុង÷

រដ្ឋបាលស្រុកទ្រាំង មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន អ្នកសារព័ត៌មាន ជ្រាបថា៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលស្រុកទ្រាំង បានឃើញការចុះផ្សាយ របស់អង្គភាព សារព័ត៌មាន Penhchetmedia បានចុះផ្សាយកាលពីវេលាម៉ោងប្រហែល ១០:៤៧នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ថា៖ លទ្ធកម្មស្រុកទ្រាំងចងមុងដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេ១ខ្សែជាង៦០០ម៉ែត្រ ផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធនិងករណីនេះ ដើម្បីចៀសវាងការភ័ន្តច្រឡំ រដ្ឋបាលស្រុកទ្រាំង មានកិត្តិយសសូមជម្រាបជូន ឯក ឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន អ្នកសារព័ត៌មាន ជ្រាបថា៖ ក្នុងឆ្នាំ ២០២៤ នេះរដ្ឋបាលស្រុក បានដាក់ធ្វើការដេញថ្លៃតម្រោងជួសជុលផ្លូវបេតុងអាមេ១ខ្សែ ដែលមានប្រវែង ៦៥៨ម៉ែត្រ ទទឹង៥.០០ ម៉ែត្រ កម្រាស់បេតុង១៥០មម និងដាក់ស្លាកសញ្ញាចំនួន ០១កន្លែង ដែលធ្វើការបើកសំណើដេញថ្លៃនៅសាលប្រជុំរដ្ឋ បាលស្រុកទ្រាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក ដោយមានការចូលរួម ពី សមាជិកគណៈកម្មាធិការលទ្ធកម្មស្រុក តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងក្រុមហ៊ុន បានចូលរួមដេញ ថ្លៃ ដំណើការតាមនិតិវិធីកិច្ចលទ្ធកម្មសាធារណៈ មិនដូចការចុះផ្សាយខាងលើនោះឡើយ ព្រោះរាល់ការដេញថ្លៃធ្វើនៅតាមច្បាប់លទ្ធកម្មសាធារណៈ។

ចំពោះការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន Penhchetmedia.com បែបនេះ រដ្ឋបាល ស្រុកទ្រាំង តំណាងអោយប្រជាពលរដ្ឋក្នុងស្រុកទ្រាំង ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុក សូមធ្វើការបដិសេធ ទាំងស្រុង ចំពោះការ ផ្សាយបំភ្លៃ និងបំផ្លើសការពិតនៅចំណុចដូចដែលបានផ្សាយទាំងនេះ និងបានចោទ ប្រកាន់ មកលើគណៈកម្មាធិការលទ្ធកម្មស្រុកទ្រាំង ចងមុងដេញថ្លៃ គម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ជាង៦០០ ម៉ែត្រ ផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ មិនមែនជាការពិតនោះទេ ព្រោះថារាល់ការដេញថ្លៃគឺធ្វើទៅតាមច្បាប់លទ្ធកម្មសាធារណៈ។

ក្នុងនាមគណៈកម្មាធិការលទ្ធកម្មនៃរដ្ឋបាលស្រុកទ្រាំង សូមបដិសេធទាំងស្រុង នូវខ្លឹមសារការចុះផ្សាយ ទាំងបំផ្លើសខាងលើ មិនមានក្រមសីលធម៌ វិជ្ជាជីវៈ ជាអ្នក សារព័ត៌មាន ដែលធ្វើឱ្យមានការ ភ័ន្តច្រឡំ អំពីមហា ជនទូទៅ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកយើងខ្ញុំ ដែលជាចេតនាធ្វើឱ្យមានភាពច្របូកច្របល់ បាត់បង់ទំនុកចិត្តដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំ ការអភិវឌ្ឍន៍ របស់រដ្ឋបាលស្រុក ដែលជាទង្វើអសកម្ម មួយរបស់រដ្ឋបាលស្រុកយើងខ្ញុំ មិនអាចទទួលយកបាន។

គួរបញ្ជាក់ថា ក្នុងសេចក្តីបំភ្លឺនេះបែរជាយកប្រជាពលរដ្ឋទូទាំងស្រុកធ្វើជាចំណាប់ខ្មាំងដែលគេសង្ស័យថា ផលប្រយោជន៍ នៃការពួនចងមុងដេញថ្លៃនោះ មិនមែនសម្រាប់ប្រជាពលរដ្ឋទូទាំងស្រុកទ្រាំងនោះឡើយ។ ប៉ុន្តែគឺជាការឃុបឃិតគ្នាដើម្បីផលប្រយោជន៍ នៃក្រុមមន្ត្រីប៉ុន្មាននាក់នោះតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយពេញចិត្តមេឌាយើងខ្ញុំរង់ចាំការបំភ្លឺបន្ថែមទៀត អំពីចំណុចនីមួយៗថាតើមានក្រុមហ៊ុនប៉ុន្មាន ដែលបានចូលរួមដេញថ្លៃនេះ? ហើយបានទៅក្រុមហ៊ុនណាក្នុងតម្លៃប៉ុន្មាន? តើការដេញថ្លៃនេះពិតជាបិទបាំង ឬធ្វើជាចំហ ជាសាធារណៈដោយមានការចូលរួមដឹងឮពីប្រជាពលរដ្ឋដែរឬទេ? បើប្រជាពលរដ្ឋចូលរួមមើលការដេញថ្លៃនោះ ទើបរដ្ឋបាលស្រុកអាចទាញយកប្រជាពលរដ្ឋ មកភ្ជាប់ជាមួយ បាននៅក្នុងសេចក្តីបំភ្លឺនេះ។

បន្ថែមលើនេះ ពេញចិត្តមេឌាយើងខ្ញុំបានព្យាយាមទាក់ទងទៅខាងលទ្ធកម្ម និងលោកអភិបាលស្ដីទីនៃអភិបាលស្រុកទ្រាំងដើម្បីបញ្ជាក់បន្ថែម ប៉ុន្តែមិនអាចទាក់ទងបាននៅវេលាព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤នេះ៕

អត្ថបទផ្សាយ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ៖ https://postkhmerasia.com/1/2523