លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

សង្ស័យពុលស្រាថ្នាំ ស្លា..ប់៣នាក់ និងម្នាក់កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ

19-សីហា-2024 - ម៉ោង 03:12:PM

តាកែវ៖ មនុស្ស៣នាក់បានស្លាប់ជាបន្តបន្ទាប់ និងម្នាក់ទៀតត្រូវបានបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្រោយពីពួកគេបានផឹកដ្រាថ្នាំមួយកន្លែងនៅក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំងខេត្តតាកែវ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចខេត្តតាកែវ បានធ្វើការឃាត់ខ្លួនអ្នកលក់ស្រាថ្នាំម្នាក់ជាបណ្ដោះអាសន្ន ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ កប សេម អធិការនគរបាលស្រុកទ្រាំង បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល ៨:០០ ជនរងគ្រោះចំនួន ០៦នាក់ បានផឹកស្រាថ្នាំនៅផ្ទះឈ្មោះ គឹម សុខ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ មានប្រពន្ធឈ្មោះ ងិន ណាន់ អាយុ ៤២ឆ្នាំ ។ ក្រោយពេលផឹកស្រារួច ជនរងគ្រោះចំនួន ០៤នាក់ មានអាការៈអស់កម្លាំងក្អួត ហូបអីមិនចូល បណ្តាលអោយជនរងគ្រោះ ០៣នាក់បានស្លាប់បាត់បង់ជីវិតបន្តបន្ទាប់ និងម្នាក់ទៀតត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

លោកអធិការស្រុកទ្រាំង បន្តថា ជនរងគ្រោះទាំង ៣នាក់ រស់នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដែលជនរងគ្រោះទី១ ឈ្មោះ គឹម សុខលាង ភេទប្រុស អាយុ៤០ឆ្នាំ ស្លាប់ នៅវេលាម៉ោង២២និង០០ថ្ងៃទី១៨, ទី២ឈ្មោះ ហ៊ឹម ទិត្យ ភេទប្រុស អាយុ៣៨ឆ្នាំ ស្លាប់ នៅវេលាម៉ោង៦និង៣០ព្រឹកថ្ងៃទី១៧ និងទី៣ឈ្មោះ ងឹម ភា ភេទប្រុស អាយុ ៥១ឆ្នាំ ស្លាប់ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧។

លោកវរសេនីយ៍ទោ កប សេម អធិការស្រុកទ្រាំង បានបន្ថែមថា ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤  សមត្ថកិច្ចជំនាញបានឃាត់ខ្លួនឈ្មោះ ងិន ណាន់ ដកហូតវត្ថុតាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំពោះវត្ថុតាងជាស្រាថ្នាំ មន្រ្តីជំនាញបានបញ្ជូនទៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប ដើម្បីយកទៅពិនឹត្យ។

ជុំវិញករណីនេះដែរ លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ  (ក.ប.ប) ខេត្តតាកែវ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន ករណីសង្ស័យពុលស្រាថ្នាំ នៅឃុំស្រង៉ែ ស្រុកទ្រាំងនោះ មន្រ្តីជំនាញសាខាបានចុះទៅយកសំណាក មកធ្វើការពិនិត្យនៅអគ្គនាយកដ្ឋាន រាជធានីភ្នំពេញ ប៉ុន្តែកំពុងធ្វើការពិសោធន៍ និងវិភាគមិនទាន់ទទួលបានលទ្ធផលនោះទេ៕