03-មិនា-2021 - ម៉ោង 10:44:AM
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី លោក សុខ ពុទ្ធិវុធ កូនប្រុសបង្កើត និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm ជាលើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានក្លាយជាអ្នកដំបូងគេ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈកូនប្រុស និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ផ្សេងទៀត ក៏បានចាក់នៅថ្ងៃជាមួយគ្នានោះដែរ។
បញ្ជាក់ផងដែរ ៖ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន វិញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm លើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយផងដែរ៕