20-មិនា-2021 - ម៉ោង 07:23:PM
សៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខេត្ត បានសម្រេចបិទចរាចរចេញ-ចូល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីវេលាម៉ោង ១៩៖០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះតទៅ បន្ទាប់ពីបានរកឃើញបុរសអាយុ៣៥ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩។
ដោយបុរសម្នាក់នេះ មានឈ្មោះ ម៉ាប់ វ៉ុន រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ អាជ្ញាធរបានបញ្ជាក់ថា បុរសរូបនេះ បានចូលទៅខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ នេះ។
សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ រដ្ឋបាលខេត្តសៀមរាប ដូចខាងក្រោម៖