សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥

08-ឧសភា-2025 - ម៉ោង 10:28:AM

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឱ្យដឹងថា ទណ្ឌិតចំនួន ២៩៦នាក់ ក្នុងនោះ ស្រី ២៨​នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់លោក គឹម សន្ដិភាព។

យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសប្រទានការ បន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២៩៦ នាក់ (ស្រី ២៨ នាក់)។ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស រួមមាន៖ បន្ធូរបន្ថយទោស ៣ខែ ចំនួន ២០៧ នាក់ (ស្រី ១៨ នាក់) ,បន្ធូរបន្ថយទោស ៦ខែ ចំនួន ៧០ នាក់ (ស្រី ៥ នាក់) ,បន្ធូរបន្ថយទោស ៩ខែ ចំនួន ១៧ នាក់ (ស្រី ៣ នាក់) និងបន្ធូរបន្ថយទោស ១២ខែ ចំនួន ០២នាក់ (ស្រី ២ នាក់) ។

លោក គឹម សន្តិភាព បញ្ជាក់ទៀតថា ជាមួយគ្នានេះ គណៈកម្មការជាតិ ក៏បានសម្រេច ដាក់បញ្ចូលទណ្ឌិតចំនួន ៤រូប ចូលក្នុងបញ្ជី ដែលមិនអាចទទួលបានការ អនុគ្រោះទោសដោយទុកឱ្យអនុវត្តទោសចប់ក្នុងពន្ធនាគារ ចំពោះករណីរំលោភកូនបង្កើត ចៅបង្កើត និងរំលោភក្មេងអាយុ ៦ ឆ្នាំ និង ១០ឆ្នាំ។លោក គឹម សន្តិភាព បញ្ជាក់ជូនជាថ្មីថា គណៈកម្មការថ្នាក់ជាតិ ពុំលើកយកមកពិនិត្យ ពិចារណានោះឡើយ ចំពោះសំណើទាំងឡាយ ណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើ ដូចជា ៖

១៖ ចំពោះបទល្មើសទូទៅ ៖ ឧក្រិដ្ឋជនគ្រឿងញៀន ,អំពើសាហាវយង់ឃ្នង ,ករណីមិនរាងចាល ,ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ ,ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ ,ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី ១ភាគ៣នៃរយៈពេលផ្តន្ទាទោស។

២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ ៖ ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ ,ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ ,ជនរងគ្រោះជាសាច់សាលោហិត ,ករណីរំលោភបូក ,ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាស​លើ​ជន​រងគ្រោះជាសាច់សាលោហិត៕