23-ធ្នូ-2020 - ម៉ោង 07:47:PM
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្ស តាមរយៈសេចក្ដីសម្រេចចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ដែលចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។
សេចក្ដីសម្រេចបានសរសេរថា «តែងតាំងដំឡើងឋានៈឯកឧត្ដម ហ៊ុន ម៉ាណែត ពីសមាជិក ជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល»។
សូមជម្រាបថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានតួនាទីជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ហើយការតែងតាំងដំឡើងឋានៈឯកឧត្ដម ពីសមាជិក ជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល គឺបន្ថែមលើមុខងារបច្ចុប្បន្នប៉ុណ្ណោះ៕