សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

សម្តេចមហាបវរធិបតី ប្រជាពលរដ្ឋទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនប្រកាន់បក្ខពួក ឬសាច់ញាតិនោះទ្បើយ

23-ឧសភា-2024 - ម៉ោង 01:01:PM

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៤លាន៧សែននាក់ ដែលទទួលបានផលពីកម្មវិធីជំនួយសង្គម (មូលនិធិសមធម៌សុខា​ភិ​បាល) គឺត្រូវបានអនុវត្តប្រកបដោយតម្លាភាព និងគ្មានការប្រកាន់បក្ខពួក ឬសាច់ញាតិ ដូចការមួលបង្កាច់របស់លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិនោះឡើយ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានហៅការអនុវត្តច្បាប់ ចំពោះលោក ស៊ុន ចន្ធី គឺជាការអនុវត្តវិធានការច្បាប់ ដើម្បីការពារភាពត្រឹមត្រូវស្អាតស្អំរបស់រាជរដ្ឋាភិបាល។

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ លោកក៏ត្រូវបានចៅក្រមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន នៅមណ្ឌល​អប់រំ​កែប្រែ​ទី​៤ (ម៤) នៅក្នុងខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ សម្តេចធិបតីបានបញ្ជាក់ដូច្នេះថា «គេចោទថារដ្ឋាភិបាលប្រកាន់បក្ខពួក ឱ្យតែគ្នាឯង ថាឱ្យតែប្រពន្ធ បងប្អូន ខ្សែមេភូមិ មេឃុំ ចៅហ្វាយខេត្ត ខ្ញុំសួរថាមេភូមិ មេឃុំ ចៅហ្វាយខេត្តបូកចូលគ្នាទៅប៉ុន្មាននាក់? គ្រួសារណាដល់ ៤លាន ៧សែននាក់? យើងធ្វើគោលនយោបាយផ្តល់ឱ្យប្រជាពលរដ្ឋយើង ដោយមិនរើសអើង តែគេថាអ្នកដែលបាននោះ ដោយសារគេ ដោយសារចូលបក្សប្រឆាំង។ រដ្ឋាភិបាលខំប្រឹងធ្វើណាស់ ទីបំផុតបានផលអ្នកឯងមកចង់លួចហើយ ជេរអ្នកដាំទៀត [...] អីចឹងអ្នកខំដាំមានលទ្ធភាពអី ក្រៅពីការពារភាពស្អាតស្អំរបស់ខ្លួនតាមផ្លូវច្បាប់។ នេះហើយបានជាមានការប្តឹង ហើយឃាត់ខ្លួន លោក ស៊ុន ចន្ធី នោះ»

សម្តេចធិបតី ចាត់ទុកការលើកឡើងរបស់លោក ស៊ុន ចន្ធី មិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ តែជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីចំណេញនយោបាយដោយចេតនា ដែលត្រូវទទួលខុសត្រូវចំពោះប្រឈមមុខច្បាប់។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងផងដែរថា គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ មូលនិធិសមធម៌សុខាភិបាល គ្របដណ្តប់លើពលរដ្ឋគោលដៅប្រមាណ ៤.៧ លាននាក់ ស្មើនឹង ២៧% នៃពលរដ្ឋសរុប ក្នុងនោះរួមមាន៖ ទី១).ពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណជាង ២,៨ លាននាក់; ទី២).ក្រុមគោលដៅមួយចំនួន រួមមាន៖ កីឡាករ, កីឡាការិនី, អ្នករត់ម៉ូតូ រ៉ឺម៉កកង់បី, អ្នកធាក់ស៊ីក្លូ, បុគ្គលិក និងអ្នកជំនាញដោះមីន, និងក្រុមកម្មករ-និយោជិតក្រៅប្រព័ន្ធចំនួនប្រមាណជាង ១០ម៉ឺននាក់, ទី៣). បុគ្គលបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ៣ ២១៧ នាក់; និង ទី៤). គ្រួសារងាយរងហានិភ័យ ចំនួនប្រមាណជាង ១,៨ លាននាក់។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផងដែរថា ការគិតគូរលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាល ជាមួយតម្លៃសមរម្យ គឺជារឿងចាំបាច់។ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយជិត ៦០០លានដុល្លារ ដើម្បីពង្រឹងវិស័យសុខាភិបាល។

សូមជម្រាបថា មូលនិធិសមធម៌សុខាភិបាល ត្រូវបានចាប់ផ្តើមអនុវត្តសាកល្បង ក្នុងខេត្តសៀមរាប និងខេត្តតាកែវ កាលពីឆ្នាំ ២០០០ និង ត្រូវបានពង្រីកជាបន្តបន្ទាប់ រហូតគ្របដណ្តប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កាលពីឆ្នាំ ២០១៥ ។ មូលនិធិសមធម៌សុខាភិបាល អនុញ្ញាតឱ្យពលរដ្ឋដែលមានបណ្ណសមធម៌ មានលទ្ធភាពប្រើប្រាស់សេវាជាសកល ចំពោះកញ្ចប់សេវាសារវន្តនៃអន្តរាគមន៍ គាំពារសុខភាពដែលមានគុណភាព ដោយផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុទល់នឹងផលវិបាកនៃជំងឺ និង ដែលត្រូវបានពង្រីកវិសាលភាព ដល់ក្រុមគោលដៅដទៃទៀតជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៨មក៕