លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

វប្បធម៌មន្រ្តីគយ! ក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល ក្រោមការបញ្ជានិង បើកដៃពីលោក សំ កុសល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ទោះបង់ពន្ធរួចនៅច្រកព្រំដែនហើយក៏ដោយ

03-កក្តដា-2024 - ម៉ោង 04:39:PM

កណ្តាល៖ បន្ទាប់ពីការទ្បើងកាន់តំណែងជាប្រធានសាខាគយខេត្តកណ្ដាលភ្លាម ហើយប្រហែលជាចំណាយដើមទុនច្រើនហើយមើលទៅទៅលើតួនាទីនឹងសិទ្ធិអំណោច លោកសំ កុសល បានប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុករលួយ ដើម្បីស្រង់ដើមនិងប្រមូលលុយចូលហោប៉ៅភ្លាមៗដែរ មិនខ្លាចញញើតអង្គភាពប្រឆាំងអំពើពុករលួយទ្បើយ។

តាមប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាលមួយចំនួនបានលួចបង្ហើបឲ្យដឹងថា លោក សំ កុសល មិនត្រឹមតែមិនចាត់វិធាន ក្នុងការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តកណ្ដាលទេនោះ តែផ្ទុយទៅវិញ លោក សំ កុសល ដែលអាចទំនងជាចំណាយដើមទុនអស់ច្រើន ក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល ដូច្នេះហើយបានជាខំប្រឹងស្រង់ដើមវិញតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់បែបនេះ។

ប្រភពដែលកៀកស្និតជាមួយលោក សំ កុសល បានបង្ហើបឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល លោក សំ កុសល  បានយកតួរនាទីដែលទើបទទួលបាន មកអនុវត្តន៍ដើម្បីប្រមូលលុយយ៉ាងសុខស្រួលដែរហើយមើលទៅ។ ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់បណ្តាផ្លូវចូលមកក្រុងភ្នំពេញ និងផ្លូវជាតិផ្សេងៗទៀត គឺជាប្រភពចំណូលរបស់លោក សំ កុសល តែម្តង។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្ដាល បានឲ្យដឹងថា ក្រោយពីលោក  សំ កុសល ឡើងកាន់តំណែងជាប្រធានសាខាគយខេត្តកណ្ដាល គឺមិនទាន់ឃើញចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់បានមួយករណីនៅឡើយនោះទេ គឺមានតែជួយសម្រួលឲ្យឈ្មួញទាំងនោះដឹកទំនិញទៅដល់គោលដៅប្រកបដោយសុវត្ថិភាពទៀតផង។

ប្រភពដដែលបានឲ្យដឹងបន្ថែមថា ចំណែកនៅច្រកជ្រៃធំ និងច្រកផ្សេងទៀត ពួកក្រុមឈ្មួញនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ចូលបានយ៉ាងរលូន។

តាមការលួចបង្ហើបប្រាប់ឲ្យដឹងពីមន្ត្រីគយក្នុងខេត្តកណ្ដាលថា ក្រុមឈ្មួញរកស៊ីធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅរាជធានីភ្នំពេញ គឺសុទ្ធតែមានទំនាក់ទំនងស្អិតរមួតជាមួយលោកសំ កុសល ហើយ ដើម្បីសម្រួលដល់ អាជីវកម្មនាំទំនិញរបស់ពួកគេបានដល់គោលដៅលឿន។ លើសនេះទៅទៀតលោក សំ កុសល បានបើកដៃឲ្យក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល ចុះគាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ឆ្លងខេត្តកណ្ដាលស្រេចតែអំពើចិត្ត ទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយយ៉ាងណាក៏ដោយ។

ជុំវិញករណីខាងលើនេះសូមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កុំបណ្ដែតបណ្ដោយឲ្យលោក សំ កុសលប្រធានសាខាគយខេត្តកណ្ដាល ធ្វើអ្វីៗតាមអំពើចិត្តបែបនេះ ព្រោះថារាជរដ្ឋាភិបាលដំណាក់កាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានខិតខំប្រឹងប្រែងណាស់ ក្នុងការគៀងគរវិនិយោគពីគ្រប់ទិសទីទាំងក្នុងស្រុកនិងក្រៅស្រុក ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ជាតិនិងប្រទេសទាំងមូលមានការីចចម្រើនជឿនលឿន ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ចំពោះករណីខាងលើនេះផងដែរ ក៏សូមស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ “ACU’’មេត្តាចុះពិនិត្យតាមដានស្រាវជ្រាវ សើបអង្គេត និងចាត់វិធានការលើករណីនេះផង៕