សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចំណាយលើការព្យាបាល ក្មួយប្រុសបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន លោក ឃួង ស្រេង​​ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ សេចក្ដីបំភ្លឺរដ្ឋបាលស្រុកទ្រាំង មិនអាចទទួលយកបានចំពោះការផ្សាយថា “ចងមុងដេញថ្លៃ” ACU គួរតែជួយពិនិត្យមើល លទ្ធកម្មស្រុកទ្រាំង (បិទទ្វារ) ចងមុងដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេមួយខ្សែជាង ៦រយម៉ែត្រ ប្រជាពលរដ្ឋ ជិត ៥០គ្រួសារ ស្នើសុំថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ករណីបុគ្គលបិតផ្លូវទឹក និងរំលោភយកដីអាងទឹកជាង ៨ហិកតា ធ្វើជាកម្មសិទ្ធឯកជន សង្ស័យពុលស្រាថ្នាំ ស្លា..ប់៣នាក់ និងម្នាក់កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ព្រះរាជអាជ្ញាខេត្តតាកែវ ចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស គណៈកម្មាធិការទី៦របស់រដ្ឋសភាស្នើតុលាការខេត្តតាកែវចាត់ការអោយបានលឿនលើសំណុំរឿងក្មេងទំនើងនិងសំណុំរឿងគ្រឿងញៀន សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនក្រុមក្មេងទំនើង ១២នាក់ ក្រោយធ្វើសកម្មភាពជិះប្រដេញកាប់គ្នាលើដងផ្លូវ អគ្គស្នងការនគបាលជាតិ ណែនាំអោយស្នងការខេត្តតាកែវថ្មី ធ្វើការពង្រឹងសន្តិសុខនៅក្នុងខេត្តអោយបានល្អ លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគៀបស៊ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោកឧត្តមសេនីយ៍ទោ នាង សុជីវី ប្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងថា ការជ្រើសរើសមន្រ្តីអាវុធហត្ថគឺធ្វើឡើងដោយតម្លាភាព មិនមានអំពើពុករលួយដាច់ខាត ក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្ដូរ ប្រធានទីស្នាក់ការត្រួតពិតនិត្យ ភ្នំដិន និងច្រកទ្វារតំបន់បាក់ដៃ នៅក្នុងរដ្ឋបាលខេត្តតាកែវ អនុក្រឹត្យតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ឡើងជា អភិបាលរងខេត្តព្រះសីហនុ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រឹក្សា ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ វប្បធម៌មន្រ្តីគយ! ក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល ក្រោមការបញ្ជានិង បើកដៃពីលោក សំ កុសល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ទោះបង់ពន្ធរួចនៅច្រកព្រំដែនហើយក៏ដោយ ដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ធនធានមនុស្សនៅតែជាអាទិភាពគន្លឹះទី១ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ប្រជាពលរដ្ឋទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនប្រកាន់បក្ខពួក ឬសាច់ញាតិនោះទ្បើយ

សម្តេចធិបតី ៖អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម

13-ធ្នូ-2023 - ម៉ោង 02:31:PM

បរទេស៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២៣​ម្សិលមិញនេះ​ បានអនុញ្ញាតឱ្យលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី​​​​ថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនេះ លោក ង្វៀន វៀតក្វាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុ​ញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកអគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២.៥០០ គ្រឿង ដែលនឹងដំណើរការជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុន Vingroup ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាម ផងដែរ ៕