លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ

លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម

3 ម៉ោងមុន

កណ្តាល៖ ទ្បើងកាន់តំណែងជាប្រធានសាខាគយខេត្តកណ្ដាលមិនទាន់បានប៉ុន្មានផង របស់លោក សំ កុសល ធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម ប្រហែលជាអស់លុយច្រើនហើយមើលទៅ បានជាពេលនេះ ប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុករលួយ ដើម្បីស្រង់ដើមនិងប្រមូលលុយចូលហោប៉ៅវិញលឿនៗបែបនេះ ដោយ មិនញញើតខ្លាចចំពោះអង្គភាពប្រឆាំងអំពើពុករលួយបែបនេះ ។ហើយថ្មីៗនេះ មានដាក់បន្ថែមគោលដៅត្រួតពិនត្យចល័តតាមផ្លូវជាតិលេខ២ ជិតបង្គោលគីឡូលេខ២៩ និងគោលផ្សេងទៀតក្នុងភូមិសាស្រ្តនៃខេត្តកណ្តាល ។

តាមប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាលមួយចំនួនបានលួចបង្ហើបឲ្យសារព័ត៌មានយើងដឹងថា លោក សំ កុសល មិនត្រឹមតែមិនចាត់វិធាន ក្នុងការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តកណ្ដាលទេ តែថែមទាំងបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញទាំងនោះទៀតផង ប្រហែលជាលោកចំណាយលុយទិញដំណែងអស់ច្រើនពេកទេដឹង ដើម្បីបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល ទើបបានជាលោកខំប្រឹងដើម្បីប្រមូលវិញ តាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីអ្នកដែលកៀកស្និតជាមួយលោក សំ កុសល បានលួចបង្ហើបឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល លោក សំ កុសល  បានប្រើក្បាច់គៀបក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់បណ្តាផ្លូវចូលមកក្រុងភ្នំពេញ និងផ្លូវជាតិផ្សេងៗទៀតមិនឲ្យរួចខ្លួនឡើយ ព្រោះវាជាប្រភពចំណូលរបស់លោក ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្ដាល បានឲ្យដឹងថា ចំពោះចំណាត់ការណាមួយទៅលើក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ គឺលោកមិនបានចាត់ការបានមួយករណីណានៅឡើយ គឺមានតែជួយសម្រួលឲ្យក្រុមឈ្មួញទាំងនោះដឹកទំនិញទៅដល់គោលដៅប្រកបដោយសុខសុវត្ថិភាពថែមទៀត។

ប្រភពដដែលបានឲ្យដឹងបន្ថែមថា ចំណែកនៅច្រកជ្រៃធំ និងច្រកផ្សេងទៀត ពួកក្រុមឈ្មួញនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ចូលបានយ៉ាងរលូន។

ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាលបានលួចបង្ហើបឲ្យដឹងបន្ថែមថា ក្រុមឈ្មួញរកស៊ីធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាចូលទៅរាជធានីភ្នំពេញ គឺសុទ្ធតែមានទំនាក់ទំនងស្អិតរមួតជាមួយលោកមេគយថ្មីនេះ ដើម្បីឲ្យការនាំទំនិញរបស់ពួកគេបានដល់គោលដៅលឿន។

លើសនេះទៅទៀតលោក សំ កុសល បានបើកដៃឲ្យក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល ចុះគាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ឆ្លងខេត្តកណ្ដាលស្រេចតែអំពើចិត្ត ទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយយ៉ាងណាក៏ដោយ។

ជុំវិញករណីខាងលើនេះសូមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមលោកទាំង២កុំបណ្ដែតបណ្ដោយឲ្យលោក សំ កុសលប្រធានសាខាគយខេត្តកណ្ដាល ធ្វើអ្វីៗតាមអំពើចិត្តបែបនេះ ព្រោះថារាជរដ្ឋាភិបាលដំណាក់កាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានខិតខំប្រឹងប្រែងណាស់ ក្នុងការគៀងគរវិនិយោគពីគ្រប់ទិសទីទាំងក្នុងស្រុកនិងក្រៅស្រុក ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ជាតិ ជីវភាពប្រជាជន និងប្រទេសទាំងមូលមានការីចចម្រើនជឿនលឿន ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ កុំព្រោះតែបុគ្គលម្នាក់ធ្វើឲ្យរាំងស្ទះដល់ដំណើរការកសាងសេដ្ឋកិច្ចជាតិ ។

ចំពោះករណីខាងលើនេះ ក៏សូមស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ “ACU’’មេត្តាលោកចុះពិនិត្យតាមដានស្រាវជ្រាវ ស៉ើបអង្គេត និងចាត់វិធានការលើករណីនេះឲ្យបានតឹងរឹងបំផុតកុំឲ្យជនឆ្លៀតឱកាសធ្វើអ្វីបានតាមតែអំពើចិត្តបែបនេះតទៅទៀត៕