2 ម៉ោងមុន
អន្តរជាតិ៖កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ថារដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ដែលក្រសួងការបរទេសអាមេរិកមិនតម្រូវឱ្យប្រកាសជាសាធារណៈនៅក្រោមច្បាប់ គ្រប់គ្រងការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយផ្អែកលើក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Wall Street Journal បានឱ្យដឹងថាការអនុម័តខាងលើគឺជាការបន្ថែមលើកិច្ចព្រមព្រៀងលក់អាវុធ ទៅឱ្យប្រទេសចំនួន៣ ក្នុងតំបន់មជ្ឈិមបូព៌ាមានទំហំទឹកប្រាក់ជាង ១៦.៥ពាន់លានដុល្លារដែលត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
កិច្ចព្រមព្រៀងលក់អាវុធឱ្យអេមីរ៉ាតអារ៉ាប់រួម ក្នុងនោះរួមមានការលក់មីស៊ីល PAC-3 សម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ក្នុងទំហំទឹកប្រាក់ ៥.៦ពាន់លានដុល្លារ និងឧទ្ធម្ភាគចក្រ Chinook ១.៣២ពាន់លានដុល្លារ