លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ

ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន

28-តុលា-2025 - ម៉ោង 03:24:PM

តាកែវ៖លោក កង ជឿន អនុប្រធានស.ស.យ.ក ស្រុកគិរីវង់ បានស្នើដោយទទូចដល់អាជ្ញាធរ រួមនឹងមន្រ្តីពាក់ព័ន្ធ ពិសេសមន្រ្តីជំនាញ ក.ប.ប បន្តចុះត្រួតពិនិត្យ និងជម្រុញដល់គ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនទាំងអស់ យកចិត្តទុកដាក់ និងត្រូវណែនាំដល់អ្នកលក់ដូរចំណីអាហារ ត្រូវលក់ចំណីអាហារណា ដែលមិនប៉ះពាល់ដល់សុខភាពសិស្ស ស្របទៅតាមការណែនាំរបស់ក្រសួងអប់រំ។


ថ្លែងនៅចំពោះមុខ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅក្នុងវេទិការពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលរៀបចំឡើងនៅស្រុកសាលាគិរីវង់ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក កង ជឿន អនុប្រធានស.ស.យ.ក ស្រុកគិរីវង់ បានថ្លែងថាកន្លងមកនេះសង្កេតឃើញថា នៅតាមបណ្ដាសាលារៀនមួយចំនួន ហាក់មិនសូវយកចិត្តទុកដាក់លើបញ្ហាចំណីអាហារសិស្សនេះទេ ពោលបណ្ដែតបណ្ដោយឱ្យអាជីវករលក់ដូរ លក់ចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ គ្មានកាលបរិច្ឆេទត្រឹមត្រូវ ដែលវាធ្វើអោយប៉ះពាល់ដល់សុខភាពសិស្ស ពិសេសកុមារតូចៗពេលយកទៅបរិភោគ ។ ដូច្នេះសូមមន្ទីរអប់រំខេត្ត រួមនឹងមន្រ្តីពាក់ព័ន្ធ បន្តផ្សព្វផ្សាយ និងណែនាំដល់បងប្អូនអាជីវករទាំងអស់ មុននឹងយកចំណីអាហារមកលក់ត្រូវគិតគូរពីសុខភាពសិស្សផង កុំដើម្បីតែផលប្រយោជន៍ខ្លួនឯងពេក។
ឆ្លើយតបនឹងបញ្ហានេះ លោក ស៊ុត ខុន អភិបាលរងខេត្ត ក៏បានជម្រុញដល់មន្ទីរអប់រំ សហការជាមួយអាជ្ញាធរស្រុក ពិសេសថ្នាក់ដឹកនាំសាលារៀន ត្រូវបង្កើនសកម្មភាពចុះត្រួតពិនិត្យជាប្រចាំ នៅតាមទីតាំងលក់ដូរក្នុងសាលារៀនរបស់ខ្លួន និងត្រូវធ្វើកិច្ចសន្យាជាមួយអ្នកលក់ដូរ ក្នុងករណីលក់ចំណីអាហារណាដែលក្រសួងអប់រំបានហាមឃាត់ ពោលកន្លែងលក់ដូរទាំងអស់ ត្រូវតែស្អាត និងមានអនាម័យល្អ ដើម្បីធានាបាននូវសុខភាពដល់ប្អូនៗសិស្សានុសិស្ស និងបង្កើនទំនុកចិត្តដល់អាណាព្យាបាលពួកគាត់ផងដែរ៕