13-កក្តដា-2021 - ម៉ោង 12:24:PM
តាកែវ ៖ លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង ព្រឹកថ្ងៃទី ១៣ ខែកក្តដា ឆ្នាំ ២០២១ នេះ បានដឹកនាំសមាជិក សមាជិកាសហភាព សហព័ន្ធយុវជនកម្ពុជាស្រុក និងអាជ្ញាធរឃុំ ភូមិ ជាតំណាងឲ្យលោក សុខ ពុទ្ធិវុធ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន គ្រួសារដែលខ្វះខាតក្នុងអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ចំនួន ០៥ គ្រួសារ នៅភូមិអណ្តែងសាំងខ្មែរ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។
ជួបជាមួយបងប្អូនក្នុងមូលដ្ឋានឃុំខាងលើ លោក អ៊ុំ ចំរើន ក៏បានពាំនាំនូវក្តីនឹករលឹក គោរពស្រសាញ់ពីចំងាយ ពីសំណាក់លោក ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តាកែវ សុខ ពុទ្ធិវុធ មកជម្រាបជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតទាំង៥គ្រួសារ ក៏ដូចជាក្នុងនៅក្នុងស្រុកទ្រាំង និងខេត្តតាកែវទាំងមូល ទោះជាថ្ងៃនេះលោកមិនអញ្ជើញមកជួបផ្ទាល់និងបងប្អួនក៏ដោយ តែលោកតែងតែយកចិត្តទុកដាក់ និងបានចាត់ឲ្យក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយ រួមជាមួយក្តីនឹករលឹកជម្រាបជូនបងប្អូនដោយមិនទុកឲ្យពលរដ្ឋណាម្នាក់រងការលំបាក ដោយខ្វះអាហារនោះទេ គឺធ្វើយ៉ាងណាជួយអោយបានលឿន និងទាន់ពេលវេលា ទោះនៅទីណាកន្លែងណាក៏ដោយ មិនមានការរើសអើងបក្សពួកនោះដែរ។
នាឱកាសនោះ លោកក៏បានធ្វើការណែនាំ និងសូមឲ្យបងប្អូន នៅតែបន្តអនុវត្តវិធាន ការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួនបន្តទៀត ពិសេសវិធាន ៣កុំ ៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលយើង ដើម្បីចូលរួមបង្ការទប់ស្កាត់ កុំឲ្យជំងឺកូវីដ១៩នេះ កើតមានក្នុងភូមិដ្ឋានរបស់យើងបន្តទៀត ។
អំណោយផ្តល់ជូនរួមមាន: អង្ករចំនួន ១០គីឡូ-មីខ្លាឃ្មុំ ២៥កញ្ចប់-ត្រីខ ១០កំប៉ុង - ទឹកត្រី ១ដប-ទឹកស៊ីវអ៉ីវ ១ដប-ម៉ាស់ពេទ្យ ១ដុំ- សាប៊ូ ២ដុំ-ទឹកសុទ្ធ ១យួរ ផងដែរ ៕