ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០

ចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ នាំយកអំណោយ ជូនដល់គ្រួសារលោកយាយ លោកតាក្រីក្រចំនួន ០៣គ្រួសារ នៅស្រុកត្រាំកក់

23-កក្តដា-2020 - ម៉ោង 04:08:PM

តាកែវ ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តជាតំណាង បានដឹកនាំក្រុមការងារចុះសួរ សុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារលោកយាយលោកតាជរាក្រីក្រចំនួន ០៣ គ្រួសារ នៅ ភូមិត្រពាំងព្រីង និងភូមិបាក់កូត ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ ក៏បានពាំនាំនៅក្តីនឹករលឹក សាកសួរសុខទុក្ខពីចំងាយពីសំ ណាក់ ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ មកជម្រាបជូនបងប្អូនលោកតាលោកយាយទាំង ០៣គ្រួសារផងដែរ ដោយក្តីនឹករំលឹក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ អេង ប៉ជាក ក៏បានផ្តាំផ្ញើរដល់លោកយាយលោកតាទាំង០៣ គ្រួសារ ដែលទទួលបានអំណោយថ្ងៃនេះ ទោះបីអំណោយថ្ងៃនេះ មិនច្រើនក៏ពិតមែន តែវាអាចជួយសម្រួលដល់ការលំបាកដល់លោកយាយលោកតា បានមួយរយៈដែរ។ ហើយជាពិសេសនោះ ក៏សូមឲ្យលោកយាយលោកតា ក៏ដូចជាបងប្អូនទាំងអស់នៅតែបន្តអនុវត្តនៅសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដោយទម្លាប់ធ្វើអនាម័យ ឲ្យបានស្អាតជាប្រចាំ ពិសេសនោះ ត្រូវលាងដៃជាមួយអាកុល សាប៊ូ ឬជែល ឲ្យបានស្អាតជានិច្ច ដើម្បីជាចូលរួមទប់ស្កាត់កុំអោយមានការឆ្លងរីករាលដាលនៃជំងឺកូវិដ១៩ នៅក្នុងសហគមន៍យើង ។

អំណោយដែលត្រូវបានចែកជូនដល់គ្រួសារក្រីក្រទាំងបីគ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ក៥០ គីឡូក្រាម ទឹកត្រី ០១យួ ទឹកស៊ីអ៊ីវ០១យួ ត្រីខ១យួរ ប៊ីចេង០១កញ្ចប់ ខ្ទឹមសរ១គីឡូ ស្ករស ទឹកសុទ្ធ ០១កេស ទឹកក្រូច ១កេស អំបិល ០១គីឡូ មី០១កេស ស្ករស និងអំបិល រួមជានឹងថវិកាក្នុង១គ្រួសារៗ ១០០.០០០ ម៉ឺនរៀលផងដែរ ៕