លោកអភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចាត់បញ្ជូនមន្ត្រីចំនួន ០២រូប​​​ក្នុងបេសកកម្មសង្គ្រោះ គ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា មានគេខ្សឹបថា មេគយសាខាខេត្តកណ្តាល កំពុងសម្ងំប្រមូលលុយពីឈ្មួញទុច្ចរិតជាការស្រង់ដេីម លោក សំ កុសល មេគយខេត្តកណ្ដាល ប្រើតួនាទីនិងអំណាចដាក់ជនស៊ីវិល និងមន្ត្រីគយជំនិតៗ ចាំអង្គុយរាប់ក្បាលឡាន ចំណុចផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក និងគ្រប់ច្រកល្ហកលើផ្លូវនានា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចំណាយលើការព្យាបាល ក្មួយប្រុសបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន លោក ឃួង ស្រេង​​ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ សេចក្ដីបំភ្លឺរដ្ឋបាលស្រុកទ្រាំង មិនអាចទទួលយកបានចំពោះការផ្សាយថា “ចងមុងដេញថ្លៃ” ACU គួរតែជួយពិនិត្យមើល លទ្ធកម្មស្រុកទ្រាំង (បិទទ្វារ) ចងមុងដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេមួយខ្សែជាង ៦រយម៉ែត្រ ប្រជាពលរដ្ឋ ជិត ៥០គ្រួសារ ស្នើសុំថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ករណីបុគ្គលបិតផ្លូវទឹក និងរំលោភយកដីអាងទឹកជាង ៨ហិកតា ធ្វើជាកម្មសិទ្ធឯកជន សង្ស័យពុលស្រាថ្នាំ ស្លា..ប់៣នាក់ និងម្នាក់កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ព្រះរាជអាជ្ញាខេត្តតាកែវ ចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស គណៈកម្មាធិការទី៦របស់រដ្ឋសភាស្នើតុលាការខេត្តតាកែវចាត់ការអោយបានលឿនលើសំណុំរឿងក្មេងទំនើងនិងសំណុំរឿងគ្រឿងញៀន សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនក្រុមក្មេងទំនើង ១២នាក់ ក្រោយធ្វើសកម្មភាពជិះប្រដេញកាប់គ្នាលើដងផ្លូវ អគ្គស្នងការនគបាលជាតិ ណែនាំអោយស្នងការខេត្តតាកែវថ្មី ធ្វើការពង្រឹងសន្តិសុខនៅក្នុងខេត្តអោយបានល្អ លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគៀបស៊ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោកឧត្តមសេនីយ៍ទោ នាង សុជីវី ប្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងថា ការជ្រើសរើសមន្រ្តីអាវុធហត្ថគឺធ្វើឡើងដោយតម្លាភាព មិនមានអំពើពុករលួយដាច់ខាត ក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្ដូរ ប្រធានទីស្នាក់ការត្រួតពិតនិត្យ ភ្នំដិន និងច្រកទ្វារតំបន់បាក់ដៃ នៅក្នុងរដ្ឋបាលខេត្តតាកែវ អនុក្រឹត្យតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ឡើងជា អភិបាលរងខេត្តព្រះសីហនុ

តារាសម្ដែងល្បីរបស់ជប៉ុន លោក Akira Kubodera ម្នាក់ទៀតហើយ បាត់បង់ជីវិត សង្ស័យធ្វើអត្តឃាត

16-វិច្ឆិកា-2020 - ម៉ោង 08:23:PM

(បរទេស)៖ តារាសម្តែងប្រុសជនជាតិជប៉ុន Akira Kubodera ដែលទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈសម្តែងរឿង «Pretty Guardian Sailor Moon» បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានបញ្ចូន ទៅដល់មន្ទីរពេទ្យ ខណៈមូលហេតុនៃការស្លាប់របស់តារាវ័យ ៤៣ឆ្នាំរូបនេះ ត្រូវបានប៉ូលីសសន្និដ្ឋានថា ជាការធ្វើអត្តឃាតខ្លួនឯង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មn Straits Times នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមការងាររបស់តារាប្រុស Akira Kubodera បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ការស្លាប់របស់តារារូបនេះ ហាក់បីដូចជាលឿនពេកហើយ ដែលធ្វើឲ្យក្រុមគ្រួសារ និងក្រុមការងារធ្វើចិត្តមិនបាននោះទេ។ Kubodera ត្រូវបានប្រទះឃើញដេកសន្លប់បាត់បង់ស្មារតីក្នុងផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុង Tokyo កាលពីថ្ងៃទីសុក្រ ទី១៣ ខែវិច្ឆិកា និងបានទទួលមរណភាព នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។

បើតាមការស៊ើបអង្កេតបឋមពីការមន្ត្រីប៉ូលីស បានបង្ហាញថា ការស្លាប់របស់តារាប្រុសរូបនេះ ទំនងដោយសារការធ្វើអត្តឃាតខ្លួនឯង។

តារាសម្តែងប្រុស Kubodera បានចាប់កំណើត និងធំធាត់ឡើងនៅទីក្រុង Tokyo។ លោកបានចាប់ផ្តើមអាជីពជាតារាម៉ូដែលក្នុងឆ្នាំ ១៩៩៥ និងបានវិវត្តន៍ខ្លួនទៅសម្តែងលើឆាកក្នុងឆ្នាំ ១៩៩៩ រហូតដល់ឆ្នាំ ២០០៣ លោកបានចាប់យកអាជីពជាតារាសម្តែងបន្ថែមទៀត។ គ្រានោះបានធ្វើឲ្យលោកកាន់តែមានប្រជាប្រិយភាព និងមានភាពល្បីល្បាញបន្ថែម ក្រោយពីចូលរួមសម្តែងជាតួអង្គ Kunzite ក្នុងរឿង «Pretty Guardian Sailor Moon» ឆ្នាំ ២០០៣-២០០៤៕