25-តុលា-2021 - ម៉ោង 07:22:PM
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ឌួង ឆាយ បានធ្វើដំណើរទៅដល់ មុខផ្ទះអ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយារបស់លោកទាំងព្រឹក ព្រោះចង់ជួបមុខកូនៗទាំង ៣នាក់។ ក្នុងនោះ ដែរក៏ឃើញមានវត្តមានអាជ្ញាធរខណ្ឌចុះទៅជាមួយផងដែរ ប៉ុន្តែបំណងរបស់លោក ឌួង ឆាយ មិនបានសម្រេចនោះទេពោលគឺអ្នកនាង ដេត ម៉ាលីណា មិនអនុញ្ញាតអោយចូលផ្ទះរបស់ នាងឡើយ។
លោក ឌួង ឆាយ បានរៀបរាប់នៅលើហ្វេសប៊ុក របស់លោកថា៖ “ខ្ញុំបាទ និងអ្នកម្តាយ រួមជាមួយអាជ្ញាធរ ខណ្ឌបាន ជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូន ទាំងអស់ គ្នាពិចារណាតាមការគួរ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗ ខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង។ អានិតកូនៗ ខ្ញុំណាស់ ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់”៕