លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ជាតួអង្គ «តាជូជក់» ដ៏ល្បីក្នុងរឿង «ព្រះវេសន្តរ» បានទទួលមរណភាព

20-កក្តដា-2020 - ម៉ោង 03:17:PM

(ភ្នំពេញ)៖ ជាដំណឹងដ៏សែនក្រៀមក្រំ ព្រោះពេលនេះកុលបុត្រ កុលធីតាខ្មែរ បានបាត់បង់វិរសិល្បករជើងចាស់ដ៏មានទេពកោសល្យមួយរូបទៀតហើយ គឺលោក ព្រឹទ្ធាចារ្យ ព្រីង សាឃន ដែលត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើន ស្គាល់តាមរយៈចូលរួមសម្តែងជាតួអង្គ «តាជូជក់» ដ៏ល្បី ក្នុងរឿងយីកេរ «ព្រះវេសន្តរ»។

បើតាមលោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈ ស័្មគ្រចិត្តជួយសង្គម បានប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះថា លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ពិតជាបានទទួលមរណភាពមែន។ លោកបានចែកឋានទៅកាន់លោកខាងមុខ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែកក្កដា (មិនច្បាស់ម៉ោងប៉ុន្មាន) ខណៈនៅវេលាម៉ោង ៩ព្រឹកនេះ សាច់ញាតិ និងក្រុមគ្រួសារ យកសពរបស់លោក ព្រឺទ្ធាចារ្យទៅតម្កល់នៅវត្ត ឫស្សីស្រស់ រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ ការបាត់បង់លោកព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់វិរសិល្បៈដ៏មានទេពកោសល្យ ផ្នែកសិល្បៈរបស់ខ្មែរមួយរូប។ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីស្នាដៃសម្តែងរបស់លោកយ៉ាងច្បាស់ ជាតួត្លុក នៃល្ខោនជាតិប្រទេសកម្ពុជា ក្នុងទសវត្ស៦០ និង ៧០។ លោកក៏ធ្លាប់ធ្វើឲ្យមហាជនជក់ចិត្ត និងចងចាំជានិច្ច ពេលសម្តែងតួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរ អំឡុង ឆ្នាំ៨០ជាង។
ក្នុងយុគមាស នៃភាពយន្តខ្មែរ លោកតាបានចូលសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា រឿងទុំទាវ (១៩៦៥) រឿងស្នេហាស្រុកស្រែ (១៩៦៧) រឿង ថ្មរាំ (១៩៧៣) រឿងនាងសក់ពស់ (១៩៧៤)។

Fresh News Plus សូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃសព លោកព្រឹទ្ធាចារ្យ ព្រីង សាឃន និងសូមបួងសួងវិញ្ញាណក្ខន្ធលោកតាទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕