សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន

03-កក្តដា-2025 - ម៉ោង 01:19:PM

ព្រៃវែង ៖កាលពីររសៀលថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនជាតិ រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ 

គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយ:ពេល១០ឆ្នាំហើយ នៃមរណភាព របស់សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៍រយៈពេល១៦ឆ្នាំដែរ នៃការចូលមរណភាព របស់ លោកជំទាវ ញ៉ែម សឿន ជាស៊ីម ។

ក្នុងឱកាស អញ្ជើញដល់ទីតាំងប្រារព្ធ ពិធីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអញ្ជើញទស្សនាពិព័រណ៌រូបថត និងអញ្ជើញអុចធូប ក្នុងប្រាង្គចេតិយ៍តម្កល់អដ្ឋិធាតុសម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជានិមិត្តរូបនៃការគោរពដ៍ខ្ពង់ខ្ពស់ចំពោះអតីតថ្នាក់ដឹកនាំគណបក្សប្រជាជន គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលធ្លាប់រួមគ្នាតស៊ូវាយផ្តួលរំលំរបស់ខ្មែរក្រហមរំដោះប្រជាជននិងប្រទេសជាតិនិងបន្តរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ ជាមួយគ្នានៅគ្រប់ដំណាក់កាល។

សម្តេច អគ្គ មហា ធម្ម ពោធិ សាល ជា ស៊ីម គឺជា អ្នក នយោបាយ វ័យចំណាស់ លេចធ្លោ ១ រូប នៅក្នុង ប្រទេស កម្ពុជា ដោយទទួលបាន ការគោរពស្រលាញ់ ពី ប្រជាពលរដ្ឋ ជា ទូទៅពី ថ្នាក់ដឹកនាំ ជាតិនិងអន្ដរជាតិនៅក្នុង ប្រទេស និង លើ ពិភពលោក ។ សម្តេចបាន ក្លាយ ជា ប្រធាន រដ្ឋសភា ចាប់តាំងពី ឆ្នាំ១៩៨១ដល់១៩៩៨ ហើយ បាន ក្លាយ ជា ប្រធាន ព្រឹទ្ធសភាមួយ ឆ្នាំ បន្ទាប់គឺ ចាប់តាំងពី ឆ្នាំ១៩៩៩ រហូតមកដល់ ឆ្នាំ ២០១៥។

កម្មវិធីបុណ្យ បានប្រព្រឹត្តិទៅ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដោយមានបា្ររព្ធពិធី សមាទានសីល តាមសិក្ខាបទដើម្បីរំលឹកដល់គុណបុណ្យព្រះរតនត្រ័យនិងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាលបន្សល់ទុក អោយពុទ្ធបរិស័ទគ្រប់ ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្នហើយមុន យាងចូលបរិនិព្វានព្រះអង្គទ្រង់ត្រាស់កំណត់ សាសនារបស់តថាគតគឺគង់វង្សគ្រប់៥ពាន់ព្រះវស្សា។

ពុទ្ធោវាទ និងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ប្រកាន់ខ្ជាប់នូវអំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទាន តម្កល់ទុកសំរាប់អនាគតជាតិ។ ពិសេសនោះ ពុទ្ធបរិស័ទគ្រប់រូប ត្រូវគោរព ប្រតិបត្តិ និងដឹងគុណចំពោះ ថ្នាក់ដឹកនាំ និងបុព្វការីជន មានមាតាបិតា ទាំងរូបលោកនៅ មានអាយុសង្ខាក្ដីឬ មរណៈកាលទៅ ហើយក្ដីដូចដែល សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីជាបុត្រាបុត្រីនិងចៅៗ ព្រមទាំងក្រុមគ្រួសារ បាននិងកំពុងប្រណិបត្តិ ទាំងពេលកន្លងមក និងថ្ងៃនេះ គឺបានបង្ហាញ ពីក្តីកត្តញូ កត្តវេទិតាធម៌ដ៍ខ្ពង់ខ្ពស់បំផុត សំរាប់ជាការតបស្នងសងគុណ ចំពោះមាតាបិតា និងបុព្វការីជន ដែលបាន ចែកឋានទៅកាន់បរលោក ឯនាយខាងមុខ យ៉ាងពិតប្រាកដ។ កម្មវិធីបុណ្យនាល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ចាប់ បន្ទាប់សម្តេច  ឯកឧត្តម លោកជំទាវ ជាម្ចាស់ផ្តើមបុណ្យ ប្រគេន ទេយ្យទាននិងបច្ច័យ ប្រគេន ព្រះធម្មកថិក ដែលបាននិមន្ត សម្តែងធម៌ទេសនា៕