18 ម៉ោងមុន
ភ្នំពេញ៖លោក សុខ ពេញវុធ អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងព្រះគ្រូនាគសត្ថា សុខុមោនី សុវណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន្ត និមន្ត និងអញ្ជើញទទួលស្វាគមន៍ ព្រះតេជគុណ ស៊ុច ឬលោកឪស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីនិមន្តទៅវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា លោកឪស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំ នៃព្រះរាជាណាចក្រថៃ បានសំរេចព្រះទ័យចូលមកប្រទេសកម្ពុជា ពីប្រទេសកាណាដា ដោយលោកឪស៊ុច សម្រេចថានឹងមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត ក្រោយពីទទួលបានការប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ។