សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ

20-មិនា-2024 - ម៉ោង 10:30:AM

តាកែវ​៖​  ប្ដីប្រពន្ធមួយគូរ កំពុងរងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត បន្ទាប់ពីពួកគាត់ បានយកម៉ូតូមួយគ្រឿងទៅដាក់បញ្ចាំ ទឹកប្រាក់ ១៥០០ដុល្លារ សន្យា បីសប្ដាហ៍ មកយកម៉ូតូវិញ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន បាត់ស្រមោលសូន្យឈឹង ហើយតាមរករឿងម្ចាស់បំណុលវិញថែមទៀត។

យោងតាមការរៀបរាប់ឲ្យដឹងពីរស្រ្តីរងគ្រោះ ឈ្មោះ ជូ​ ដានី​  អាយុ​ ៤២​ ឆ្នាំ​ មានមុខរបរកសិករ​ ប្តីឈ្មោះ​ តូច​ ធៀង​ អាយុ​៤៩​ ឆ្នាំ​ មានមុខរបរកសិករ​ រស់នៅភូមិ ទន្លេបាទី​ ឃុំគ្រាំងធ្នង់​ ស្រុកបាទី​  ខេត្តតាកែវ​  បានឲ្យអ្នកសាព័ត៌មានយេីងដឹងថា​ កាលពីថ្ងៃទី​ ៥​ ខែកក្ដដា ឆ្នាំ​២០២៣​ កន្លង​ទៅ​  មានប្តីប្រពន្ធមួយគូរ ខាងប្ដីឈ្មោះ ចើ ហន មានមុខរបរជាមន្ត្រីសមត្ថកិច្ច ប្រពន្ធ ឈ្មោះ មាន សុជាតិ ហៅម៉ាប់ បានមកសុំខ្ចីលុយពីឈ្មោះ ជូ ដានី ដើម្បីយកទៅមើលម្តាយឈឺ ដោយបានទុក ម៉ូតូមួយគ្រឿងម៉ាក​  ADV  ដែលមានស្លាកលេខ​ 1JX .0907 ដើម្បីជាថ្នូរ​ ក្នុងទឹកប្រាក់​ ១៥០០ដុល្លារ​  ។

ចំពោះការយកលុយ​ គឺពីរនាក់ប្តីប្រពន្ធទៅយកជាបីណាក់កាល​ លេីកទី១ចំនួន​ ១១០០ដុល្លារ​ លេីកទី២​ចំនួន​ ១០០ដុល្លារ​ និងលេីកទី៣ចំនួន​ ៣០០ដុល្លារ​ ដោយបានធ្វេីកិច្ចសន្យាផ្តិតមេដៃ​ និងជាលាយលក្ខអក្សដោយសុំខ្ចីប្រាក់តែបីសប្តាហ៍​  និងសងវិញទាំងដេីមទាំងការ​ប្រាក់។

ស្រ្តីរងគ្រោះឈ្មោះ ជូ​ ដានី​ បានរៀបរាប់ឲ្យដឹងបន្ថែមទៀតថា​ ពីរនាក់ប្តីប្រពន្ធខាង​លេី​ ដែលប្តីមានមុខរបរជា​ មន្ត្រីនគរបាល​ និងប្រពន្ធរកស៉ីលក់ដូរ​នៅផ្ទះ មិនបានធ្វេីតាមកិច្ចសន្យានោះ​ទេ​  គឺពួកគេមិនសងប្រាក់​ ដូចដែលបានធ្វេីកិច្ច​សន្យានោះឡេីយ​ ដែលក្នុងនោះមានទាំងសាក្សីដឹងលឺទៀត​ ។

ស្ត្រីរងគ្រោះជាម្ចាស់លុយ​ បន្តថា​ រហូតមកដល់ពេល​នេះ​ គាត់មិនទាន់ទទួលបានប្រាក់សូម្បី១​រៀល​ខ្មែរ​ ពីរនាក់ប្តីប្រពន្ធនោះ​នៅឡេីយទេ​ ហេីយថែមទាំងបានបោះពាក្យសម្តី​មកវិញថា​ ចង់ទៅប្តឹងដល់ណាដល់ទៅយេីងមិនខ្លាចទេ​  ។

ស្រ្តីរងគ្រោះឈ្មោញ ជូ​ ដានី​ បានបញ្ជាក់ឲ្យដឹងបន្ថែមថា​ មិនសងលុយហេីយ​ ទៅរករឿងគាត់នៅពេលគាត់ជិះម៉ូតូជូនកូនទៅសាលារៀន​ និងមករករឿងដល់ផ្ទះគាត់ថែមទៀត​ ។ គាត់បន្តកន្លងមកពីនាក់ប្តីប្រពន្ធខាងលេី​ បានមកសុំដូរម៉ូតូដែលដាក់ថ្នូរពេលខ្ចីលុយនោះ ជំនួសមកវិញដោយ​ម៉ូតូស្កុបពីរ​ (Scoopy )​ តែស្រ្តីរងគ្រោះដែលជាម្ចាស់លុយមិនព្រមដូរអោយទេ​ ដោយគាត់មិនបានដឹងពីរប្រវត្តម៉ូតូស្កុបពីរ(Scoopy)  នោះយកមកពីណា​ ឬរបស់អ្នកណា​ គាត់ខ្លាចមានបញ្ហាដល់គាត់ពេលក្រោយ​ ទេីបគាត់មិនព្រមដូរអោយ​ ។

បន្ទប់ពីមិនបានដោះដូរម៉ូតូអោយ​ ពីនាក់ប្តីប្រពន្ធនោះ​ ក៏បានដេីរនិយាយម៉ួលបង្កាច់គាត់​ និងបានទៅដាក់ពាក្យប្តឹងគាត់​ នៅប៉ុស្តិ៍ថែមទៀត​ផង។

ជាចុងក្រោយស្រ្តីរងគ្រោះ​ម្ចាស់លុយ​ សុំណូមពរដល់សមត្ថកិច្ច​ ពិសេសប្រព័ន្ធតុលាការ​ សូមជួយរកយុត្តិធម៌​ ដល់ក្រុមគ្រួសាររបស់គាត់ផង​ព្រោះក្រុមគ្រួសារគាត់ជាជនរងគ្រោះតែប៉ុណ្ណោះដោយ​ ២នាក់ប្តីប្រពន្ធជាអ្នកភូមិ ឃុំជាមួយគ្នាមកសុំអង្វគាត់ខ្ចីលុយយកទៅមើលម្តាយឈឺទើបគាត់ព្រមអោយខ្ចី។

តាមឲ្យដឹងពីរលោកវរសេនីយ៍ឯក​ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី​បានឲ្យអង្គភាពព័ត៌មាន​យេីងដឹងតាមប្រព័ន្ធតេឡេក្រាមថា ករណីខាងលេីនេះ​ កំលាំងជំនាញរបស់លោក​ ធ្លាប់បានធ្វើការ​កោះហៅមកធ្វើការសម្របសម្រួលចំនួន៣លើករួចមកហើយ​ តែម្ចាស់ម៉ូតូមិនបានចូលខ្លួនមកដោះស្រាយគ្នាឡើយ​ គឺមកតែស្ត្រីរងគ្រោះដែលជាម្ចាស់លុយអោយ២នាក់ប្តី ប្រពន្ធនោះខ្ចីតែប៉ុណ្ណោះ​   ។ លោកបន្តថា​ បច្ចុប្បន្នកម្លាំងជំនាញយើងនឹងបញ្ជូនសំណុំរឿងនេះ​ ទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត​ ដើម្បីចាត់ការបន្ត។

ចំណែកលោកវរសេនីយ៍ឯក​ យុង ញីវ នាយការិយាល័យព្រហ្មទណ្ទកំរិតស្រាលខេត្ត​ ក៏បានឲ្យដឹងផងដែរថា​ ករណីខាងលេីនេះ​ នគរបាលស្រុកបាទី​ មិនទាន់បញ្ជូនសំណុំរឿងមកដល់ដៃលោកនៅឡើយទេ។ 

ចំពោះករណីខាងលេី​ អង្គភាពយើងខ្ញុំ​ មិនអាចសុំការបំភ្លឺរឿងនេះ​  ពី២​នាក់ប្តី ប្រពន្ធដែលខ្ចីលុយពីស្រ្តីរងគ្រោះបាននៅឡើយ​  រហូតមកដល់ថ្ងៃទី២០  ខែមីនា ឆ្នាំ២០២៤នេះ​ ៕