លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

29-មករា-2024 - ម៉ោង 09:47:AM

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការលើកទឹកចិត្ត ឲ្យមានការរៀបចំ វគ្គបណ្តុះបណ្តាលសមត្ថភាព របស់អ្នកសារព័ត៌មាន ដើម្បីត្រៀមខ្លួន សម្រាប់ការវិវឌ្ឍនៃប្រពន្ធ័ផ្សព្វផ្សាយ នាពេលបច្ចុប្បន្ន ខណៈគុណភាពព័ត៌មាន គឺជាចំណុចសំខាន់ ក្នុងការប្រកួតប្រជែង ។

នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ AKP ។ 

រដ្ឋមន្ត្រី បានគូសរំលេចថា អ្នកសារព័ត៌មានទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការទទួលបានវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ ហើយក្រសួងព័ត៌មាន គាំទ្រចំពោះការបណ្តុះបណ្តាល ទន្ទឹមជាមួយក្រសួង បានបើកវគ្គបណ្តុះបណ្តាល បំពេញបន្ថែម ។

ការគាំទ្រ និងការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន វគ្គទី៥ ចំនួន ២១០នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្រសួងព័ត៌មាន និងសហភាពសហពន្ធ័ អ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ។

លោករដ្ឋមន្រ្តី​​ បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃក្រសួងព័ត៌មាន បាននឹងកំពុងធ្វើកិច្ចការងារ លើសន្តិសុខព័ត៌មាន ដែលសំដៅធានាបាន នូវសិទ្ធិទទួលព័ត៌មាន របស់ប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយ ពីរឿងរ៉ាវកើតមានឡើង ។ ជាមួយនេះ គុណភាពព័ត៌មាន ដែលប្រជាពលរដ្ឋ បានទទួលគឺជាព័ត៌មាន ដែលមានគុណភាព កើតចេញពីការពង្រឹងសមត្ថភាព របស់អ្នកសារព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានផ្សេងៗ ។ 

លោកបន្តថា ចំពោះសុវត្ថិភាព ក្នុងការប្រើប្រាស់ព័ត៌មាន នៅក្នុងបរិបទឌីជីថលនេះ ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយបាននៅលាយឡំគ្នា ដូច្នេះការផ្តល់ព័ត៌មានពិតត្រឹមត្រូវ ដែលមានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ គឺជាចំណុចសំខាន់ ដែលក្រសួងព័ត៌មាន បានគិតគួរ ហើយបានសហការជាមួយសមាគមសារព័ត៌មាន ដើម្បីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព របស់អ្នកសារព័ត៌មាន បានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។ 

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងដែរថា “សារព័ត៌មានដើរតួនាទីសំខាន់ នៅក្នុងការផ្សព្វផ្សាយការពិត ជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ ក្នុងកិច្ចការងារនេះ ដើម្បីអោយសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មាន ត្រូវអនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង” ។ 

លោក រដ្ឋមន្ត្រី បានធ្វើការពន្យល់ដែរថា អ្នកសារព័ត៌មាន មិនមែនជាមន្រ្តីនគរបាលយុត្តិធម៍ មិនអាចទៅចាប់គេបាននោះទេ ហើយអ្នកសារព័ត៌មាន មិនមែនជាតុលាការ ដែលត្រូវកាត់ក្តីគេអោយខុស ឬត្រូវនោះទេ, អ្នកសារព័ត៌មាន មិនមែនមាន អធិបញ្ជា អាចបញ្ជាអ្នកនេះ អ្នកនោះបានទេ ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយ ទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ បើសិនជាអ្នកសារព័ត៌មាន គ្មានប្រភពទេ គឺពិបាកសរសេរណាស់ មិនអាចសរសេរ គ្រាន់តែឮគេថាបាននោះទេ ។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្ត ដល់អ្នកសារព័ត៌មាន មកធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវ ហើយការចេញបណ្ណសារព័ត៌មាន នឹងមានភ្ជាប់ QR Code ដើម្បីប្រតិបត្តិការការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវី ជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈ បានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈ អ្នកសារព័ត៌មានផងដែរ៕