លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

អភិបាលខេត្តតាកែវ៖ សន្តិភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កសាង អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើង

21-មករា-2024 - ម៉ោង 12:55:PM

តាកែវ៖ លោក អ៊ូច ភា អភិបន្ថែមបាលខេត្តតាកែវ បានថ្លែងថា សន្តិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ។

ថ្លែងនៅចំពោះមុខអ្នកចូលរួមប្រមាណជាង៦រយនាក់ នៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីកាត់ឬសីមាបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តធារាវតី (ហៅវត្តជាវប្ដីខាងកើត) មានតម្លៃជាង ៦០ម៉ឺនដុល្លារ ស្ថិតនៅភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ លោក អ៊ូច ភា​អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា សុខសន្តិភាពនេះវាពិតជាពិបាករកបានខ្លាំងណាស់សម្រាប់ប្រទេសនីមួយៗ ហើយសន្តិភាពនេះវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាផ្នែកមួយសម្រាប់ជួយឲ្យកម្ពុជា ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយក៏បានអំបាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យបានគង់វង់ និងរឹងមាំយូរអង្វែង សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ពិសេសគឺបន្តថែរក្សាសន្តិភាពនេះឲ្យបានស្ថិតស្ថេរថែមទៀត ។

បន្ថែមពីនេះ លោក អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះការ រីកចម្រើនរបស់វត្តធារាវតី (ហៅវត្តជាវប្ដីខាងកើត) និងបានថ្លែងអំណរគុណដល់ព្រះចៅអធិការ ព្រះសង្ឃគ្រប់ ព្រះអង្គ ជាពិសេស លោកជំទាវ មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជាពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធសាសនា ដែលបានលះបង់នូវ ថវិកាផ្ទាល់ខ្លួន ចូលរួមកសាងនូវសមិទ្ធផលនានា ជាពិសេសព្រះវិហារដ៏ស្រស់ស្អាតនាពេលនេះ ទុកជាកេរ្តិ៍មរតកសម្រាប់ព្រះពុទ្ធសាសនា និងបានជាប្រយោជន៍ ដល់សាធារណៈជនទូទៅ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ព្រះសង្ឃ សូមបន្តចូលរួមការងារសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស អប់រំនូវសីលធម៌សង្គមឲ្យបានល្អផូរផង់ ធានាបាននូវសាមគ្គីភាព នៅក្នុងជួរពុទ្ធសាសនិក ដែលជាប្រការដ៏សំខាន់បំផុត និងសុំឲ្យបន្តស្មារតី ដឹងគុណនូវគោលនយោបាយឈ្នះឈ្នះ និងគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ បន្ទាប់មក លោកជំទាវ មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និង លោក អ៊ូច ភា អភិបាលខេត្ត ក៏បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូនដល់សប្បុរសជន និងបានអញ្ជើញកាត់ឫសសីមាសម្ភោធឆ្លងព្រះវិហារជាកិច្ចបញ្ចប់កម្មវិធី។

សូមជម្រាបជូនដែរថា លោកជំទាវ មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារ បានឧបត្ថម្ភអ្នកចូលរួម ៨២៣នាក់ ម្នាក់ៗទទួលបាន ថវិកា ១ម៉ឺនរៀល, ក្នុងនោះ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងសឹករងស្រុក កម្លាំងប្រជាការពារ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ចំនួន ១០៥នាក់ ម្នាក់ថវិកា ៤ម៉ឺនរៀល, ដោយឡែក លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកស្រី ស្រី ប៊ុណ្ណាដាវី ចូលរួមបច្ច័យ ១០,០០០,០០០រៀល ផងដែរ៕