24-កក្តដា-2023 - ម៉ោង 12:55:PM
លោក ណុំ ណាង ប្រធានសមាគថ្នាលយុវជនកម្ពុជាស្រុកទ្រាំង សូមចូលរួមអបអរសាទរ ឯកឧត្តម ទួន សុខុន ដែលត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់និងតែងតាំងជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ ដែលបានចុះហត្ថលេខាលើព្រះរាជក្រឹត្យនៅថ្ងៃទី ២០ ខែកក្តដា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ណុំ ណាង ប្រធានសមាគថ្នាលយុវជនកម្ពុជាស្រុកទ្រាំង ក៏សូមគោរពជូនពរចំពោះ ឯកឧត្តម ទួន សុខុន និងលោកជំទាវ សូមមានសុខភាពល្អ ប្រាជ្ញាវាងវៃ កម្លាំងកាយមាំមួន ពេញបរិបូណ៌ និងមានជ័យជម្នះគ្រប់ភារកិច្ចការងារ ដើម្បីចូលរួមបំរើជាតិមាតុភូមិ ក្រោមម្លប់សន្តិភាព ដែលដឹកនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕