27-មេសា-2021 - ម៉ោង 04:23:PM
តាកែវ ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចែកជូនជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋទីទល់ក្រខ្វះខាត ក្នុងអំឡុងជំងឺកូវីដ១៩ដែលឆ្លងរាលដាលក្នុងសហគមន៍នោះ ម្ចាស់ហាងមីហឹរ ឈីងចាំង ខេត្តតាកែវ នៅរសៀលថ្ងៃទី ២៧ ខែមេសានេះ បានបរិច្ចាកធនធានផ្ទាល់ខ្លួន ដោយប្រគល់ទឹកសុទ្ធមួយចំនួនជូនដល់ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ដេីម្បីទុកចែកជូនពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាត។
ជាមួយគ្នានេះផងដែរ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនក្រុម១៥៧ សាខាខេត្តតាកែវ ក៏បានថ្លែងអំណរគុណចំពោះសប្បុរជនដែលជាម្ចាស់ហាងមីហឹរ ឈីងចាំង ដែលបានចំណាយធនធានផ្ទាល់ ក្នុងការចូលរួមឧបត្ថម្ភជាសម្ភារៈទឹកសុទ្ធ និងមីហឺរ ជូនចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តថ្ងៃនេះ ដើម្បីចុះចែកបន្តទៅដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងតែជួបការខ្វះខាត ហើយក្នុងនាមប្រធានសាខា រូបលោកសូមជូនបុណ្យកុសលដល់ម្ចាស់អំណោយផងដែរ ។
សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនក្រុមការងារចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្ត រួមមាន៖ ទឹកបរិសុទ្ធវីតាល់៣០កេះ និងមីហឺរ៣០ ប្រអប់ផងដែរ៕


