លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

បណ្ឌិត គុណ ញឹម ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣

12-កញ្ជា-2023 - ម៉ោង 10:02:AM

ភ្នំពេញ៖​ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំ កិច្ច ប្រជុំ លើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅ អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាសភាពក្រុមអនុវត្ដ គម្រោងបញ្ជរតែមួយជាតិ ក្រុមផ្តល់ប្រឹក្សាផ្នែកច្បាប់ និងគោលនយោបាយគម្រោងបញ្ជរតែមួយជាតិ លេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ (ល.គ.ប.ជ) និងតំណាងក្រុមហ៊ុន GUUD International Pte Ltd - GUUD (អតីតក្រុមហ៊ុន vCargo Cloud Pte Ltd - VCC) ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីគយនិងរដ្ឋាករ សរុបប្រមាណ ១១០រូប ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣។

គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ មានរយៈពេលអនុវត្ដ១២ ខែចាប់ផ្ដើមពីខែមករា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ ដែលគិតមកដល់ពេលនេះ ការអនុវត្តគម្រោងសម្រេចបានប្រមាណ ៦០%។

គម្រោងនេះ មានវិសាលភាពគ្របដណ្ដប់លើការចេញអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ (LPCO) ក្នុងទម្រង់អេឡិកត្រូនិក របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១១ ដែលក្នុងនោះរួមមាន ក្រសួងបរិសា្ថន ក្រសួងរ៉ែ និងថាមពល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធនាគារជាតិនៃកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកដា្ឋនសហប្រតិបតិ្តការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគណ: កម្មាធិការគ្រប់គ្រងលែ្បងពាណិជ្ជកម្មកម្ពុជា។

បន្ថែមពីលើមុខងារចេញ LPCO គម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ ក៏មានមុខងារមួយចំនួន រួមមាន មុខងារគ្រប់គ្រងហានិភ័យ (Risk Management), មុខងារគ្រប់គ្រងគណនីប្រើប្រាស់តែមួយ (Single Sign-On), មុខងារនិហិតដ្ឋានឯកសារពាណិជ្ជកម្ម (Trade Document Repository), និងមុខងារគ្រប់គ្រងប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (Authorized Economic Operator)។

អង្គប្រជុំបានវាយតម្លៃខ្ពស់ លើវឌ្ឍនភាពនៃការអនុវត្តគម្រោង ព្រមទាំងបានដាក់ទិសដៅអនុវត្តបន្ត ដូចខាងក្រោម៖

១៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានឯកភាពលើសេចក្តីព្រាងរំហូរនីតិវិធីនៃការចេញ LPCO សូមបន្ដសហការជាមួយ ល.គ.ប.ជ និងក្រុមហ៊ុន GUUD ដើម្បីចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ ឱ្យបានមុនការគ្រោងទុក។

២៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលពុំទាន់បានបញ្ចប់សេចក្តីព្រាងរំហូរនីតិវិធីនៃការចេញ LPCO សូមបន្តសហការជាមួយ ល.គ.ប.ជ និងក្រុមហ៊ុន GUUD ដើម្បីជំរុញដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា។

៣៖ ក្រុមផ្តល់ប្រឹក្សាផ្នែកច្បាប់ និងគោលនយោបាយគម្រោងបញ្ជរតែមួយជាតិ ត្រូវពិនិត្យទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣។

លោកបណ្ឌិត គុណ ញឹម បានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការពេញលេញជាមួយ ល.គ.ប.ជ និងក្រុមហ៊ុន GUUD ដើម្បីជំរុញការអនុវត្ដគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី៣ ឱ្យសម្រេចតាមពេលវេលាដែលបានគ្រោងទុក៕