សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

កម្លាំងអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងដែលគប់ដុំថ្មដាក់គ្នានៅលើផ្លូវជាតិលេខ៣ បានចំនួន ៦នាក់ និងបញ្ជូនសំណុំរឿងទៅតុលាការ

09-មិនា-2023 - ម៉ោង 12:10:PM

ខេត្តតាកែវ៖ ក្រុមក្មេងទំនើង ៦នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ ដែលធ្វើសកម្មភាពគប់ដុំថ្មដាក់គ្នាទៅវិញទៅមក នៅត្រង់ចំណុចគីឡូម៉ែត្រ ៦៤-៦៥ ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ត្រូវបានកងកម្លាំអាវុធហត្ថខេត្តតាកែវ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣នេះ នឹងបន្តបញ្ជូនសំណុំរឿងទៅតុលាការ។

បើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃព្រស្បតិ៍ ទី០៩នេះថា ក្រោយមានហេតុការណ៍កើតឡើងផ្ទួនៗ ល្បីនៅលើបណ្ដាញសង្គម កើតមានឡើងក្នុងមូលដ្ឋានខេត្តតាកែវ កន្លងមកនេះ លោកតែងតែដាក់បទបញ្ជាយ៉ាងតឹងរឹងបំផុតដល់ កម្លាំងអាវុធហត្ថ ត្រូវចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា ព្រមទាំងធ្វើការឃាត់ខ្លួនភ្លាមៗ ប្រសិនរកឃើញ មានជាប់ពាក់ព័ន្ធករណីបទល្មើសពិតប្រាកដ ដោយមិនទុកឱ្យជនទាំងនោះបង្កភាពចលាចលក្នុងសង្គមទៀតឡើយ ហើយជាក់ស្តែងក្រោយពីមានហេតុការណ៍កើតឡើងកាលពីថ្ងៃទី ០៧ ខែមីនា នៅចំណុចគីឡូម៉ែត្រ ៦៤-៦៥ នៅផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង គឺកម្លាំងអាវុធហត្ថខេត្ត សហការជាមួយ អាវុធហត្ថស្រុកសំរោង កាពីថ្ងៃទី០៨ ខែមីនា ឃាត់ខ្លួនបានក្មេងទំនើង ០៤នាក់ និងនៅថ្ងៃទី០៩ ខែមីនានេះ បានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើង ២នាក់បន្ថែមទៀត សរុប ០៦នាក់។ ដោយបច្ចុប្បន្ននេះដែរ ក្មេងទំនើង ០៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំបញ្ជូនទៅចាត់ការបន្តតាមនីតិវិច្បាប់ នៅតុលាការ ដោយឡែក ០២នាក់ព្រឹកមិញនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្ត។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ដូច្នោះថា កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ នឹងគ្មានវិធានការអប់រំបន្តទៀតឡើយ ចំពោះក្រុមក្មេងទំនើង ឬអ្នកប្រព្រឹត្តិបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តតាកែវ ប្រសិនមានការជាប់ពាក់ព័ន្ធពិតប្រាកដមែន គឺនឹងបញ្ជូនទៅតុលាការតែម្តង ដើម្បីផ្តទ្ទាទោសទៅតាមច្បាប់ជាធរមាន។

ដោយឡែក កម្លាំងនគរបាលខេត្តតាកែវ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងត្រាញ់ខាងត្បូង បានស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ រួមមាន ៖

១-ឈ្មោះ ប្រាក់ វណ្ណត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ និងទី២.ឈ្មោះ អ៊ឹម សៀងលី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង១៥នាទី តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដោយធ្វើសកម្មភាពដេញគប់គ្នាតាមផ្លូវ ជាមួយក្រុមក្មេងទំនើងមួយក្រុមទៀត មិនទាន់កំណត់អត្តសញ្ញាណបាន។ ចំណែកបក្ខពួកផ្សេងទៀត មាន៖

ទី១.ឈ្មោះ យន វិសាល ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ (រត់គេចខ្លួន)

២.ឈ្មោះ សំ វិផាត់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុក

សំរោង ខេត្តតាកែវ (រត់គេចខ្លួន) ។

ទី៣ៈឈ្មោះ ម៉ន ដេវីត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុក សំរោង ខេត្តតាកែវ (រត់គេចខ្លួន)

ទី៤.ឈ្មោះ វ៉ន រ៉េ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុក សំរោង ខេត្តតាកែវ (រត់គេចខ្លួន)

ទី៥.ឈ្មោះ វ៉ន សៀវធាន ហៅប៉ក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដក់ពរ ឃុំបឹងត្រាញ់ ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ (រត់គេចខ្លួន)

ទី៦.ឈ្មោះ ចាន់ ភារុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខ្នារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុក

សំរោង ខេត្តតាកែវ (រត់គេចខ្លួន)

ទី៧.ឈ្មោះ ហ៊ីម ហេងចំរ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (រត់គេចខ្លួន)

និងទី៨.ឈ្មោះ ហ៊ីម ហេងចំរើន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (រត់គេចខ្លួន) ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់៕