លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអា​គារស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម

01-គុម្ភះ-2023 - ម៉ោង 02:36:PM

កំពង់ចាម ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក )  នៅព្រឹកថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២៣ នេះ បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអាគារស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ។

លោក ហ៊ុន ម៉ានី បានប្រសាសន៍ថា បច្ចុប្បន្ននេះ ស.ស.យ.ក. គឺជាអង្គការយុវជន ដ៏ធំមួយក្នុងចំណោមស្ថាប័នយុវជនដទៃទៀត ដែលមានរចនាសម្ព័ន្ធចាត់តាំង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ និងមានតំណាងក្រុមការងារ នៅតាមក្រសួង-ស្ថាប័នរដ្ឋនានាផងដែរ ។ ទន្ទឹមនឹងនេះ សមាជិក សមាជិកា ស.ស.យ.ក. យើងបានចូលរួម ចំណែកយ៉ាងផុសផុល ក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម ចាប់ពីកម្រិតមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ដោយផ្តោតការ យកចិត្តទុកដាក់សំខាន់ លើការបង្កើតជាវេទិកាផ្សេងៗ សម្រាប់ផ្សារ ភ្ជាប់យុវជនដែលមានចិត្តគំនិត ឆន្ទៈ និងបេះដូង ក្នុងការចូលរួម និងតបស្នងត្រឡប់ ទៅសង្គមជាតិរបស់យើងវិញ ហើយអគារទីស្នាក់ការថ្មីនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រ ជាមួយសកម្មភាព ទាំងឡាយ របស់យុវជនយើង។

លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ នៅកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក ខេត្តកំពង់ ចាម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញការងារសង្គម មនុស្សធម៌ និងការងារអប់រំ ក៏ដូចជាការបន្តលើក ស្ទួយសកម្មភាព ស.ស.យ.ក ឱ្យមានការទទួលស្គាល់ទាំង ក្នុងប្រទេសនិងក្រៅប្រទេស ។

លោក ហ៊ុន ម៉ានី បានមានជំនឿយ៉ាងមុតមាំថា អាគារស្នាក់ការ ស.ស.យ.ក នេះ និងក្លាយជាមជ្ឈមណ្ឌល ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ របស់យុវជន សំដៅធ្វើយ៉ាងណាបន្តលើកស្ទួយសកម្មភាពការងាររបស់ ស.ស.យ.ក ដើម្បីបញ្ជ្រាបចូល ទៅដល់ស្រទាប់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តកំពង់ចាមផ្ទាល់ និងបណ្ដាខេត្ត ជិតៗនេះ ។ ជាមួយគ្នានោះ លោក ក៏បានអំពាវនាវ ដល់សមាជិក សមាជិកា ចូលរួមសូមជួយថែរក្សាអាគារនេះ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ ដល់យុវជនជំនាន់នេះ និងជំនាន់ក្រោយបន្តទៀត៕