លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

រដ្ឋមន្ត្រីក្រសួងរ៉ែ៖ប្រកាសសម្រេចផ្អាកការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះតទៅ

02-ធ្នូ-2022 - ម៉ោង 01:13:PM

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយលិខិតបទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការ រ៉ែថ្មសំណង់ និងការប្រកាស ស្តីពីការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា បានប្រកាសសម្រេចផ្អាកការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ក្រោយមើលឃើញថា ទីផ្សារថ្មសំណង់មានភាពគ្រប់គ្រាន់។

ក្នុងនោះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ប្រសិនជាស្ថានភាពរ៉ែថ្មសំណង់ខ្វះខាត លោកនឹងចាប់ផ្តើមផ្តល់អាជ្ញាប័ណ្ណឡើងវិញ។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងដូចនេះថា «ឥឡូវនេះថ្ម សំណង់វាលិចទីផ្សារហើយ វាគ្រប់គ្រាន់ហើយ លើសតម្រូវការទៅទៀត អីចឹងហើយចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះទៅ សំណុំលិខិតទាំងឡាយដែលបានដាក់មកដល់ក្រសួងហើយនឹងចេញឱ្យ តែក៏ជាថ្ងៃចាប់ផ្តើមផ្អាក ជាបណ្តោះអាសន្ន ការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ត្រឹមនឹងសិនចុះ។ ពេលណាដែលគិតថាខ្វះខាត ចាំគិតគូរចេញឱ្យទៀត ឥឡូវនឹងផ្អាកពីថ្ងៃនេះជាបណ្តោះអាសន្នសិន ពីព្រោះអីមានច្រើនហើយ»

បន្ថែមពីនេះដែរ ជាមួយនឹងការទទួលស្គាល់ការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បាន​​​បញ្ជាក់ដែរថា សមាគមនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងការនាំយកសំឡេងពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការផលិតថ្មសំណង់ ដើម្បីស្នើទៅកាន់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះឱ្យទទួលបានលទ្ធផលល្អប្រសើរឡើងវិញ។

លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានបញ្ជាក់ដែរថា សមាគមអ្នកផលិតថ្មសំណង់កម្ពុជា ពិតជាប្រយោជន៍សម្រាប់អ្នកមានអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ និងស្នើឱ្យម្ចាស់អាជីវកម្មដែលមានអាជ្ញាប័ណ្ណរួច ចូលរួមទាំងអស់គ្នា ដោយមិនចាំបាច់បង្កើតសមាគម នៅតាមបណ្តាខេត្តផ្សេងៗទៀតនោះទេ ដោយសមាគមនេះមួយ គឺសម្រាប់ប្រទេសកម្ពុជាតែម្តង ហើយការចូលរួមនេះនឹងធ្វើឱ្យមានសមាគម មានកម្លាំងគ្រប់គ្រាន់ ក្នុងការជជែក ការពារផលប្រយោជន៍ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាផងដែរ។

ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានស្នើឱ្យលោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង ប្រធានសមាគមអ្នកផលិតថ្មសំណង់កម្ពុជា ត្រូវធ្វើការឱ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈរបស់សមាគម និងអ្នកដែលទើបចូលក៏ត្រូវមើលលក្ខន្តិកៈ ឱ្យបានរួចរាល់ ច្បាស់លាស់មុននឹងឲ្យចូលជាសមាជិក៕