សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

សម្តេចក្រឡាហោម ស ខេង ៖ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្ក្រាបឱ្យមានប្រសិទ្ធភាពនូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ

17-តុលា-2022 - ម៉ោង 10:41:AM

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីអនុវត្តច្បាប់ ត្រូវតែអនុវត្តឱ្យបានតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាបង្ក្រាបឱ្យមានប្រសិទ្ធភាពនូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋានដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពផ្ដល់រង្វាន់ដល់ទូកដែលទទួលបានជ័យលាភី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការរៀបចំពិធីប្រណាំងទូកងដែលប្រព្រឹត្តទៅដោយរលូនរយៈពេល២ ថ្ងៃនេះ។ ដែលទាំងនេះគឺជាការបង្ករលក្ខណៈសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង នៅក្នុងឱកាសនៃការប្រណាំងទូក «ង» ថ្នាក់ខេត្តនាឱកាសនេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថាទាំងនេះ គឺការចេញពីប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយត្រឹមត្រូវក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យប្រជាពលរដ្ឋមានឱកាសក្នុងការប្រារព្ធពិធីផ្សេងៗ មានឱកាសក្នុងការធ្វើដំណើរទៅទីរមណីយដ្ឋាននានាផ្សេងៗ ប្រកបមុខរបររកស៊ីដោយសុវត្ថិភាព និងភាពកក់ក្តៅ។

សម្តេមក្រឡាហោម បានបន្តថា «បន្ថែមពីលើកិច្ចការរក្សាស្ថានភាពស្ថិរភាពនយោបាយ សន្តិសុខ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងពង្រឹងខឿនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀតនោះ រាជរដ្ឋាភិបាលបាននឹងកំពុងតែដាក់ចេញនូវវិធានការបង្ក្រាបល្បែងស៊ីសង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាននូវទីតាំងល្បែងភ្នាល់គ្រប់ប្រភេទដែលជាដើមចមនាំឱ្យវិនាសហិនហោចទ្រព្យសម្បត្តិ អំពើចោរកម្ម អសន្តិសុខ រួមទាំងអំពើហិង្សាក្នុងគ្រួសារ»

សូមបញ្ជាក់ថា ជាលទ្ធផលនៃការប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២២នេះ ទូកទទួលបានចំណាត់ រួមមាន៖

-ចំណាត់ថ្នាក់លេខ១៖ មានចំនួន ៨ទូក (ទូកខ្នាតអន្តរជាតិ ៥ទូក និងទូកខ្នាតវែង ៣ទូក)។
-ចំណាត់ថ្នាក់លេខ២៖ មានចំនួន ១៥ទូក (ទូកខ្នាតអន្តរជាតិ ១៣ទូក និងទូកខ្នាតវែង ២ទូក)
-ចំណាត់ថ្នាក់លេខ៣៖ មានចំនួន ១៣ទូក (ទូកខ្នាតអន្តរជាតិ ៨ទូក និងទូកខ្នាតវែង ៥ទូក)
-ចំណាត់ថ្នាក់លេខ៤៖ មានចំនួន ៥ (ទូកខ្នាតអន្តរជាតិ ៤ទូក និងទូកខ្នាតវែង ១ទូក) ដោយទូក ទទួលជ័យលាភី ទទួលបាន ទង់ជ័យលាភី១ ប័ណ្ណសរសើរ១ រួមជាមួយនឹងថវិកា ក្នុងនោះទូក ង ខ្នាតវែងជ័យលាភី លេខ១ ទទួលបានថវិកា ២,០០០,០០០រៀល លេខ២ ថវិកា ១,៨០០,០០០រៀល លេខ៣ ថវិកា ១,៦០០,០០០រៀល និងលេខ៤ ថវិកា ១,៤០០,០០០រៀល សម្រាប់ទូក «ង» ខ្នាតអន្តរជាតិ ជ័យលាភីលេខ១ទទួលបាន ថវិកា ១,៤០០,០០០រៀល លេខ២ ថវិកា ១,២០០,០០០រៀល លេខ៣ ថវិកា ១០០០,០០០រៀល និងលេខ៤ ថវិកា ៨០០,០០០រៀល៕