លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ

សម្តេចតេជោ ហ៊ុន សែន ៖ស្នើររដ្ឋមន្ត្រីការពារជាតិជប៉ុន លើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា និងជប៉ុន ឱ្យកាន់តែល្អប្រសើរថែមទៀត

22-មិថុនា-2022 - ម៉ោង 12:24:PM

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើរដ្ឋមន្ត្រីការពារជាតិជប៉ុន លើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា និងជប៉ុន ឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈពេលបច្ចុប្បន្នកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរកំពុងមានភាពស៊ីជម្រៅ និងបើកទូលាយ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក គីស៊ី ណូប៊ុអូ ក្នុងដំណើរបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន នៅកម្ពុជានោះ លោកទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក។ លោកបានបង្ហាញនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន នៅកម្ពុជា ចំខួប៣០ឆ្នាំនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនមកកាន់កម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវក្តីរីករាយផងដែរ ចំពោះការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក។ តាមយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិប្រទេសទាំងពីរកាន់តែរីកចម្រើន និងស៊ីជម្រៅ។

លោករដ្ឋមន្ត្រីការពារជាតិជប៉ុន បានគូសរំលេចពីការជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងនៅលើពិភពលោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ។

ក្នុងជំនួបនេះរដ្ឋមន្ត្រីការពារជាតិជប៉ុន បានបង្ហាញនូវការវាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហារបស់មីយ៉ាន់ម៉ា ជាពិសេសជំរុញការអនុវត្តន៍គោលការណ៍ឯកច្ឆ័ន្ទទាំង៥ចំណុច។

សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីការពារជាតិជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលកាន់តែស៊ីជម្រៅ និងបើកទូលាយ ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនៈលើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក។

ទន្ទឹមនឹងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរដ្ឋមន្ត្រីការពារជាតិជប៉ុន បន្តជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែសកម្មថែមទៀត។ សម្តេចតេជោ បានលើកបង្ហាញកិច្ចការមួយចំនួនដែលគួរយកចិត្តទុកដាក់មានដូចជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង នាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាលជាដើម។

សូមបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជានេះ នៅថ្ងៃទី២១ ខែមិថុនា ម្សិលមិញ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។

ក្នុងជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសរំលេចថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ទោះបីមានស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ប៉ុន្តែកងទ័ព និងក្រសួងការពារប្រទេសទាំងពីរ នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជិតស្និទ្ធ តាមផែនការកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នា៖ ចំពោះវិស័យកងទ័ពជើងគោក បានបណ្ដុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរដំណើរទស្សនកិច្ច, ការចូលរួមប្រជុំ និងវេទិកានានា ហើយចំពោះវិស័យកងទ័ពជើងទឹក កងស្វ័យការពារជើងទឹកជប៉ុន បានបញ្ជូននាវាចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ចំពោះវិស័យរក្សាសន្តិភាព កងស្វ័យការពារជប៉ុន បានបើកវគ្គបំប៉នវិស័យរក្សាសន្តិភាពនៅកម្ពុជា ជូនកងកម្លាំងរក្សាសន្តិភាព លើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ស្ទង់ និងនៅក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ជាសកល ភាគីជប៉ុន បានធ្វើការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិក និងបានទទួលកងកម្លាំង រក្សាសន្តិភាពកម្ពុជាទៅសិក្សានៅប្រទេសជប៉ុនលើជំនាញវគ្គបំប៉នវិស្វកម្ម សំណង់ផ្ដេក និងគ្រឿងផ្ទុះ។

សម្តេចពិជ័យ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈ ប្រតិភូទៅវិញទៅមក ការគាំទ្រហ្វឹកហ្វឺនវិស័យរក្សាសន្តិភាព ការបណ្ដុះបណ្តាលធនធានមនុស្ស ការចូលចតនាវា កងស្វ័យការពារជប៉ុននៅកំពង់ផែព្រះសីហនុ ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ លើវិស័យមនុស្សធម៌ សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។ ទាំងអស់នេះ សុទ្ធតែបង្ហាញពីឆន្ទៈប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើង និងរីកចម្រើនថែមទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿយ៉ាងមុតមាំថា តាមរយៈការបំពេញទស្សនកិច្ចផ្លូវការរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នៅកម្ពុជានាពេលនេះ និងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការវិស័យោធា រវាងប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត៕