លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

សម្ដេចតេជោ ហ៊ុន សែន គ្មានសិទ្ធិប្រគល់ដីឱ្យវៀតណាម ហើយក៏មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រ

20-មិថុនា-2022 - ម៉ោង 01:47:PM

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ចំពោះមុខប្រជាជនកម្ពុជា និងមេដឹកនាំវៀត​ណាម​ ពិសេសអ្នកដែលចោទប្រកាន់លើសម្ដេចយ៉ាងដូច្នេះថា សម្ដេចគ្មានសិទ្ធិប្រគល់ដីឱ្យវៀតណាមសូម្បី១មីលីម៉ែត្រ ហើយ​ក៏​មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រដែរ សូមឱ្យតែដោះស្រាយឱ្យបានត្រឹមត្រូវតាមផែនទីសម័យអាណានិគមបារាំងទៅបានហើយ។

ក្នុងពិធីរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី៤៥ឆ្នាំ នៅព្រំដែនកម្ពុជា-វៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាមានសុខសន្តិភាពរយៈពេល៤៣ឆ្នាំហើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះភាគីកម្ពុជាបានធ្វើកិច្ចការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ដែលភាគីទាំងពីរបានចុះហត្ថលេខាទទួលយក៨៤ភាគរយនៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ហើយត្រូវបានបោះបង្គោលរួចរាល់។ នៅសល់១៦ភាគរយទៀត ភាគីទាំងពីរក៏កំពុងចរចាដោះស្រាយបញ្ហាជាមួយគ្នាផងដែរ ក្នុងនោះ៦ភាគរយកំពុងជជែកគ្នាបន្ត។

សម្ដេចតេជោបានបន្តថា មុនឈានដល់ការចុះហត្ថលេខាទទួល៨៤ភាគរយនេះ គឺមានការចរចា និងចុះហត្ថលេខាជាច្រើនដំណាក់កាល ពោលគឺអស់រយៈពេលជាង៤០ឆ្នាំមកហើយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅអ្នកដែលបានចោទប្រកាន់មកលើសម្ដេចទៀតថា ប្រសិនបើសម្ដេចចង់ប្រគល់ដីខ្មែរឱ្យវៀតណាម មិនចាំបាច់ចរចាជជែកជាមួយវៀតណាមដល់ទៅជាង៤០ឆ្នាំនេះឡើយ។ សម្រេចបានហៅការចោទប្រកាន់ទាំងនោះថាជារឿងអយុត្តិធម៌បំផុតមកសម្ដេច និងថ្នាក់ដឹកនាំផ្សេងទៀតដែលបាននិងកំពុងខិតខំចរចាយ៉ាងលំបាក ទម្រាំរកបានភាពត្រឹមត្រូវចំពោះបញ្ហាព្រំដែននេះ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នពថា «ខ្ញុំសូមបញ្ជាក់នៅទីនេះចំពោះមុខប្រជាពលរដ្ឋកម្ពុជា ហើយបញ្ជាក់ជូនចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម និងមេដឹកនាំវៀតណាមនៅទីនេះ ខ្ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បី១មីលីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានទឹកដីវៀតណាមសូម្បី១មីលីម៉ែត្រ សូមឱ្យតែទៅតាមក្បូនខ្នាតដែលអាណានិគមបារាំងបានបន្សល់ទុកទៅបានហើយ [....] វៀតណាមក៏មិនត្រូវការយកដីយើង ឯយើងក៏មិនត្រូវការយកដីវៀតណាមដែរ»

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានសង្កត់ធ្ងន់ទៀតថា ការដោះស្រាយបញ្ហាទាំងឡាយនៅតាមខ្សែបន្ទាត់ព្រំដែន មិនត្រឹមតែជាមួយវៀតណាមនោះទេ ទោះបីជាមួយប្រទេសថៃ និងប្រទេសឡាវ ក៏កម្ពុជាប្រកាន់គោលជំហរដូច្នេះដែរ។

សម្ដេចតេជោបានបន្តទៀតថា ក្រោយពេលអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះនៅកម្ពុជា សម្ដេចតេជោបានដាក់ចេញនូវទិសដៅ២ ដើម្បីប្រែក្លាយបញ្ហាព្រំដែនទៅជាឱកាសនៃការអភិវឌ្ឍនិងការពារប្រជាជន ក្នុងនោះរួមមាន៖

គោលដៅទី១៖ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យទៅជាតំបន់អភិវឌ្ឍន៍ ឬជាទីផ្សារ ដែលនេះជាគោលដៅដែលបាននិងកំពុងសម្រេច។ បច្ចុប្បន្ន តំបន់អតីតសមរភូមិទាំងអស់នោះគ្មានមីន និងការប្រយុទ្ធគ្នាទៀតទេ។

គោលដៅទី២៖ ប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប្រសិនបើជាប់ជាមួយវៀតណាម តំបន់ដែលគេធ្លាប់ដាក់កាំភ្លើងធំបាញ់ផ្លោងទៅវិញទៅមកនោះ បច្ចុប្បន្ននេះបានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស សណ្ឋាគារ និងមានការផ្លាស់ប្ដូរទំនិញទៅវិញទៅមកយ៉ាងមមាញឹក ដែលមានទំហំជាង៥ពាន់លានដុល្លារគិតត្រឹម៥ខែដើមឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២១សម្រេចបានទំហំពាណិជ្ជកម្មជាង៩ពាន់លានដុល្លារ និងរំពឹងឡើងទៅដល់ជាង១០ពាន់លានដុល្លារនៅឆ្នាំ២០២២នេះ។

តួយ៉ាង នៅតំបន់ត្រពាំងថ្មិ ឬតំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគម្រោងជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ រៀបចំបង្កើតទៅជាច្រកព្រំដែនអន្តរជាតិមួយទៀតផងដែរ៕