លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

25-មេសា-2022 - ម៉ោង 10:07:AM

នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។
ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបាននូវភាពជោគជ័យចំពោះការទប់ស្កាត់ការចម្លងរាលដាលនៃជំងឺ Covid 19 ។ ប្រទេស អ៊ីតាលី ពិតជារីករាយក្នុងការផ្ដល់នូវអំណោយវ៉ាក់សាំងនេះ ដើម្បីរួមចំណែកជាមួយកម្ពុជាក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ19 បន្ថែមទៀត ជាពិសេសក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋកម្ពុជា។
សម្ដេច ហ៊ុន សែន ពិតជារីករាយនិងអរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអ៊ីតាលីដែលបានផ្ដល់វ៉ាក់សាំងមកដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានៅពេលនេះ។ តាមរយៈវ៉ាក់សាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យកម្ពុជាសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 ជាពិសេសឈានទៅដល់ការបើកដំណើរការប្រទេសជាតិឡើងវិញ តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ មក ហើយជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានបោះជំហានទៅមុខបន្ថែមទៀតក្នុងការរស់នៅជាមួយនឹងកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីដោយរាជរដ្ឋាភិបាលបានលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់អ្នកដំណើរពីបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅស្ដារវិស័យទេសចរណ៍ដែលជាវិស័យចំបងចុងក្រោយដែលមិនទាន់ត្រូវបានស្ដារ និងងើបឡើងវិញ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឲ្យអនុវត្តនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ១០២១-២០២៣ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សំដៅស្ដារ និងជំរុញកំណើន បង្កើតភាពធន់សង្គមសេដ្ឋកិច្ចកម្ពុជា និងឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ អំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ដែលជាជំរុញបន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍របស់យើង។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បើមានប្រសាសន៍ថា សម្តេចមានបំណងចង់ដកបំរាមការពាក់ម៉ាស់នៅទីសាធារណៈ ប៉ុន្តែនៅទីបិទដែលជិតនៅតែបន្តពាក់ម៉ាស់ដដែល ប៉ុន្តែការសម្រេចនេះ នឹងរង់ចាំកិច្ចប្រជុំពិសេសនៅថ្ងៃនេះសិន ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹង ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការដែលសម្ដេចមានបំណងចង់ដកបំរាមការពាក់ម៉ាសតាមទីសាធារណៈនេះ គឺក្នុងគោលបំណងកាត់បន្ថយការចំណាយទៅលើការទិញម៉ាស របស់ប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវចំណាយប្រាក់កាសច្រើនណាស់ទៅលើការទិញម៉ាសនេះ។ ដូច្នេះនេះ គឺជាការរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញផងដែរក្រោយពីប្រទេសយើងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវី19 បានជោគជ័យ ជាពិសេសការចាក់ស្រោចវ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋបានដ៏ច្រើនលើសលប់នោះ។ ដូចច្នេះ សម្ដេចតេជោក៏នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ទី៣ សូមអញ្ជើញទៅចាក់ឲ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ និងឈានទៅដល់ការលុបនូវកាតព្វកិច្ចនៃការពាក់ម៉ាសនៅតាមទីសាធារណៈ នាពេលខាងមុខនេះផងដែរ៕