សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

សម្តេច ស ខេង ៖ជំរុញឲ្យមានការពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-នេប៉ាល់ ទៅលើវិស័យសន្ដិសុខ

26-មករា-2022 - ម៉ោង 10:40:AM

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានជំរុញឲ្យមានការពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-នេប៉ាល់ ទៅលើវិស័យសន្ដិសុខ និងការងារសម្របសម្រួលជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយធ្វើឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញ ទៅមក។

សម្តេចក្រទ្បាហោម អនុញ្ញាតឱ្យ លោក Genesh Prasad Dhakal ឯកអគ្គរដ្ឋទូត ប្រទេសនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានប្រាប់ ឯកអគ្គរដ្ឋទូត ដោយសង្ខេបនូវកិច្ចការសំខាន់ៗមួយចំនួន ស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ ក្រសួងមហាផ្ទៃ ក្នុងនោះ សម្ដេច បានថ្លែងថា ក្រសួងមហាផ្ទៃ ក៏ទទួលទៅលើការងារសំខាន់ ចំនួន២ រួមមាន៖ ទី១-វិស័យសន្ដិសុខ និងទី២-ការងារសម្របសម្រួលជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេច មានប្រសាសន៍ថា «សូមសម្ដែងនូវសេចក្ដីសង្ឃឹម និង ចំណាប់អារម្មណ៍ទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យទាំងនេះជាមួយប្រទេសនេប៉ាល់ ដែលកិច្ចការនេះអាចនឹងធ្វើឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញ ទៅមក ទៅលើការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការចែករំលែកបទពិសោធន៍ ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»។

លើសពីនេះទៀត សម្ដេច ស ខេង ជឿជាក់ថា តាមរយៈបេសកម្មការទូតរបស់ ឯកអគ្គរដ្ឋទូត កម្ពុជា-នេប៉ាល់ នឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យសំខាន់ៗ ដែលបម្រើដល់ផលប្រយោជន៍ ទៅវិញ ទៅមក រវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែករឹតចំណង់មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀតរវាងប្រទេសទាំងពីរ។

លោក Genesh Prasad Dhakal ឯកអគ្គរដ្ឋទូត ប្រទេសនេប៉ាល់ ប្រចាំកម្ពុជា បានឆ្លើយតបនិងឯកភាពចំពោះការវាយតម្លៃរបស់ សម្ដេច ស ខេង ទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់។ លោក ថា ជាការពិតកន្លងមកតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ពិតជាបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗមួយចំនួន ជាពិសេស ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោក ក៏បានគាំទ្រចំពោះគំនិតផ្តួតផ្ដើម ក៏ដូចជា ការលើកឡើងរបស់ សម្ដេច ស ខេង ក្នុងការបង្កើតឱ្យមានក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ៕