សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

Breaking News! កូនស្រីពៅរបស់លោក កឹម សុខា ចេញមុខបកអាក្រាតលោក សម រង្ស៉ី ដែលលាបពណ៌ឪពុកនាង និងគ្រួសារមិនឈប់ឈរ

30-វិច្ឆិកា-2021 - ម៉ោង 08:26:PM

ភ្នំពេញ៖ កញ្ញា កឹម សុមាធីតា ដែលជាកូនស្រីពៅរបស់ លោក កឹម សុខា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញមុខបកអាក្រាតលោក សម រង្ស៉ី នៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter)។ កញ្ញាបានលើកឡើងថា ចាប់តាំងពីឪពុករបស់នាងត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៧ លោក សម រង្ស៉ី និងបក្ខពួកបានលាបពណ៌ឪពុកនាង និងគ្រួសារមិនឈប់ឈរ។

តាមរយៈសារនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) កញ្ញា កឹម សុមាធីតា បានរៀបរាប់៤ចំណុចដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

១/៤៖ ចាប់តាំងពីការចាប់ខ្លួនឪពុកខ្ញុំមក សម្ពន្ធមិត្តជិតដិតបំផុតរបស់លោក សម រង្ស៊ី បានចាប់ផ្តើមបើកយុទ្ធនាការលាបពណ៌ដោយមិនឈប់ឈរប្រឆាំងនឹងគាត់ (ឪពុកខ្ញុំ) និងក្រុមគ្រួសាររបស់យើង នៅលើបណ្តាញសង្គមខ្មែរ។ យើងមិន ដែលត្រូវបានអនុញ្ញាតឱ្យការពារខ្លួន សម្រាប់អ្វីដែលហៅថា « ឯកភាព» នោះទេ។

២/៤៖ ប្រសិនជាបុព្វហេតុរបស់អ្នកជាប់ពាក់ព័ន្ធនឹងការរំលោភបំពានដៃគូរបស់អ្នក និងបំបិទមាត់អ្នកទាំងឡាយដែលការពារខ្លួន នោះអ្នកមិនតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យទេ។ អ្នកកំពុងប្រយុទ្ធសម្រាប់ការផ្តាច់ការដែលអ្នកពេញចិត្តប៉ុណ្ណោះ។ ខ្ញុំនឹងឈប់ទទួលយកព័ត៌មានមិនពិតណាមួយដែលត្រូវបានផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសម្លេង និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមិនមានព័ត៌មានគ្រប់ជ្រុងជ្រោយ និងលម្អៀងទៀតហើយ។

៣/៤៖ គ្រួសាររបស់ខ្ញុំត្រូវបានចងភ្ជាប់ជាមួយនឹងការលាបពណ៌របស់ សម រង្ស៊ី អស់ជាច្រើនទសវត្សមកហើយ ដោយចាប់ផ្តើមពីការអះអាងប្រកាន់ពូជសាសន៍ក្លែងក្លាយ ដែលចោទថាយើងជាជនជាតិវៀតណាម រហូតដល់ការវាយប្រហារអាសអាភាសភេទមកលើបងស្រីរបស់ខ្ញុំ បន្ទាប់ពីការចាប់ខ្លួននៃលោកឪពុកខ្ញុំ។ ជនណាប្រកាសតាំងខ្លួនឯងជាអ្នកប្រឆាំងការប្រកាន់ជាតិសាសន៍ និងអ្នកលើកតម្កើងស្ត្រីភេទដែលការពារ សម រង្ស៊ី គួរត្រូវបានគេស្គាល់ថាជាមនុស្សល្ងង់លាក់ពុត។

៤/៤៖ ចំពោះអ្នកកាសែតដែលគ្មានក្រមសីលធម៌ដែលបានសរសេរថា ឪពុកខ្ញុំបានប្រាប់គណបក្សគាត់កុំប្រើឈ្មោះគាត់ គឺមិនពិត ព្រោះគណបក្សភ្លើងទៀន មិនមែនជាបក្សរបស់គាត់ទេ។ ផ្ទុយទៅវិញគណបក្សភ្លើងទៀននេះ គឺជារបស់ សម រង្ស៉ី។ សម រង្ស៊ី គឺជាមនុស្សម្នាក់នោះ។

ការចេញមុខវាយបកទៅកាន់លោក សម រង្ស៉ី និងបក្ខពួក បានធ្វើឡើងបន្ទាប់ពី លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសចំៗជាលើកដំបូងថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ។

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា នៅថ្ងៃនេះក៏បានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) ឆ្លើយតបចំពោះលោក សម រង្ស៉ី ថា៖ «ឪពុកខ្ញុំ កឹម សុខា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។ ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវ ឱ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាពោរពេញដោយបោកប្រាស់»៕

ប្រភព៖ FreshNews