សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

សមត្ថកិច្ចខេត្ដសៀមរាប បញ្ជូនជនសង្ស័យ ចំនួន៨នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស ទៅសាលាដំបូងខេត្ត

27-វិច្ឆិកា-2021 - ម៉ោង 07:39:PM

សមត្ថកិច្ចខេត្ដសៀមរាប បានបង្ហាញមុខជនសង្ស័យជាក្រុមចោរប្លន់ប្លន់ម៉ូតូចំនួន ៣នាក់ទៀត ក្នុងចំណោមជនសង្ស័យ ៨នាក់ រួចហើយបញ្ជូនទៅតុលាការខេត្ដនេះ ដើម្បីចាត់វិធានការផ្លូវច្បាប់ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយពេលសមត្ថកិច្ចតាមចាប់ខ្លួនបានជាបន្ដបន្ទាប់ ក្នុងករណីប្លន់ម៉ូតូ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក។

លោកវរ:សេនីយ៍ទោ សុខ ម៉េងអ៊ាង ប្រធានការិយាល័យព្រហ្មទ័ណ្ឌកំរិទ្ធធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការស៊ើបអង្កេតតាមចាប់ជនសង្ស័យ បានចំនួន ៣នាក់បន្ថែមទៀតក្នុងចំណោម ៨នាក់ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយក្រុមជនសង្ស័យមានគ្នាចំនួន ៨នាក់ បានប្រើកាំបិតប្លន់យកម៉ូតូ ២គ្រឿង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។លោកបានបន្ដថា ជនសង្ស័យចំនួន ៥នាក់ សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗដែលជាបទល្មើសជាក់ស្ដែង និង៣នាក់ បានរត់គេចខ្លួន ទៅជ្រកនៅខេត្ដ៣៖ មានខេត្តកំពង់ធំ, រាជធានីភ្នំពេញ និងខេត្តបាត់ដំបង។

ប៉ុន្ដែក្រោយពីមានការសហការស៊ើបអង្កេតយ៉ាងយកចិត្ដទុកដាក់ ទើបសមត្ថកិច្ចតាមចាប់ខ្លួនបាន អ្នក ៣នាក់បន្ថែមទៀត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោក សុខ ម៉េងអ៊ាង បានបន្ដថា ការឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ចំនួន ៥នាក់មុន បានបញ្ជូនទៅតុលាការខេត្ដសៀមរាបកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំណែកជនសង្ស័យចំនួន ៣នាក់ទៀត ដែលតាមចាប់ខ្លួនបានម្សិលមុិញនោះ បានបញ្ជូនទៅតុលាការខេត្ដ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូជារបស់ជនរងគ្រោះចំនួន ២គ្រឿង រួចប្រគល់ជូនជនរងគ្រោះវិញ និងវត្ថុតាងកាំបិតចំនួន ១ ដែលធ្វើសកម្មភាពកាប់ជនរងគ្រោះសមត្ថកិច្ចរក្សាទុក ។ តាមចំលើយរបស់ជនសង្ស័យ ពួកគេទទួលស្គាល់ថា ពិតជាបានធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ដោយប្រព្រឹតកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចរង្វង់មូលផ្លូវ៦០ម អង្គរឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ក្រោយពីមានការខិតខំប្រឹងប្រែងតាមចាប់ខ្លួនជនសង្ស័យ លោកឧត្តមសេនីយ៍ត្រី តេង ចន្ទ័ណាត ស្នងការនគរបាលខេត្តសៀមរាប បានផ្តល់រង្វាន់លើកទឹកចិត្តចំនួន ៨០ម៉ឺនរៀលដល់កងកម្លាំងសមត្ថកិច្ចរបស់ខ្លួនផងដែរ៕