លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងកិច្ចប្រជុំ ពហុភាគីមេបញ្ជាការកងទ័ពជើងគោក អាស៊ានលើកទី២២ (22nd ACAMM) តាមរយៈប្រព័ន្ធ Virtual Conference

12-វិច្ឆិកា-2021 - ម៉ោង 08:54:PM

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២២ តាមរយៈប្រព័ន្ធ Virtual Conference ដែលត្រូវបានរៀបចំឡើងក្រោមការដឹកនាំ និងសម្របសម្រួលរបស់កងទ័ពជើងគោក នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាប្រធាននៃកិច្ចប្រជុំ និងក្រោមប្រធានបទ “តួនាទីរបស់កងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានក្នុងដំណើរការស្តារឡើងវិញ បន្ទាប់ពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ។

នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន បានពិភាក្សា និងផ្លាស់ប្តូរចែករំលែកបទពិសោធន៍ទៅវិញទៅមកលើការបំពេញភារកិច្ចចូលរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន នៅក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់តាំងពីដំណាក់កាលនៃការចាប់ផ្តើមរីករាលដាលនៃជំងឺនេះ ហើយបន្តមកដល់ដំណាក់កាលបច្ចុប្បន្ន និងតទៅអនាគតទៀតផងដែរ ជាពិសេសការចូលរួមនៅក្នុងដំណើរការស្តារឡើងវិញលើគ្រប់វិស័យ រួមទាំងផ្នែកសេដ្ឋកិច្ច សង្គម ស្របពេលដែលបណ្តាប្រទេសមួយចំនួនបាន និងកំពុងរៀបចំដំណើរការបើកប្រទេសឡើងវិញក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការរាតត្បាតក្នុងរយៈពេលជិត ០២ ឆ្នាំកន្លងមកនេះ។

អង្គប្រជុំក៏បានកត់សម្គាល់ផងដែរអំពីសារៈសំខាន់ និងលក្ខណៈពិសេសនៃប្រតិបត្តិការរបស់កងទ័ពនៅក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយសារកងទ័ពមានឋានានុក្រមដឹកនាំបញ្ជាច្បាស់លាស់ មានផែនការជាក់លាក់ ព្រមទាំងមានកម្លាំង មធ្យោបាយ និងសម្ភារគ្រប់គ្រាន់ បម្រើឱ្យគ្រប់សេចក្តីត្រូវការរបស់ជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ជាក់ស្តែងគឺការឆ្លើយតបចំពោះបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ នេះតែម្តង។

ជាទិសដៅទៅមុខ អង្គប្រជុំបានលើកឡើងអំពីភាពចាំបាច់នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមរួម ជាអាទិ៍ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមិនទាន់បានបិទបញ្ចប់ និងដោយមិនដឹងពេលបញ្ចប់ ក៏ដូចជាបញ្ហាប្រឈមផ្នែកសន្តិសុខផ្សេងទៀតទាំងប្រពៃណី និងមិនមែនប្រពៃណី សំដៅធានាបាននូវសន្តិសុខ, ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់លើការជំរុញសន្ទុះនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យមានការចាប់ផ្តើមដំណើរការឡើងវិញទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី បន្ទាប់ពីមានការរអាក់រអួលមួយចំនួនដោយសារជំងឺកូវីដ-១៩ ជាពិសេសការលើកទឹកចិត្តលើការប្រើប្រាស់យន្តការផ្សេងៗដែលមានស្រាប់រវាងកងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេស ក៏ដូចជាការជួយគ្នាទៅវិញទៅមកផ្នែកសម្ភារ: និងបរិក្ខារវេជ្ជសាស្ត្រ នៅពេលដែលប្រទេសណាមួយជួបវិបត្តិធ្ងន់ធ្ងរបង្កឡើងដោយជំងឺរាតត្បាត។

គួរបញ្ជាក់ថា បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ កិច្ចប្រជុំនេះ គឺជាការជំនួបលើកទី៣ តាមរយៈប្រព័ន្ធ Virtual Conference រវាងមេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន បន្ទាប់ពីជំនួបលើកទី១ ជាជំនួបពិសេសក្នុងខែកញ្ញា ឆ្នាំ២០២០ និងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ៕