លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀបចំសិក្ខាសាលាស្ដីពីការ បំពេញបែបបទ បញ្ចេញទំនិញ ឆ្នាំ២០២១ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងប្រកួតប្រជែង ជាមួយដៃគូរសហការអន្តរជាតិ

11-តុលា-2021 - ម៉ោង 07:48:PM

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ មានប្រារព្ធសិក្ខាសាលាស្តីពី ការសិក្សារយៈពេលបំពេញបែបបទ បញ្ចេញទំនិញ ឆ្នាំ២០២១ (Time Release Study-2021) តាមប្រព័ន្ធវីដេអូ (Video Conference) ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយរដ្ឋបាលគយជប៉ុន (Japan Customs and Tariff Bureau) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO)។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមតាមប្រព័ន្ធវីដេអូពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមភស្តុភារកម្មកម្ពុជា (CLA) រួមទាំងដៃគូអភិវឌ្ឍន៍មាន រដ្ឋបាលគយជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO)។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញនៅក្នុងឆ្នាំ២០២១ នេះត្រូវបានរៀបចំឡើង ដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) និងកាតព្វកិច្ចរបស់កម្ពុជាដែលត្រូវបំពេញស្របតាមការតម្រូវរបស់អាស៊ាន ក្នុងការសិក្សាការកាត់បន្ថយចំណាយចម្លងការពាណិជ្ជកម្ម (Trade Transaction Cost-TTC)។ ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២១ នេះ ជាឧបករណ៍មួយសម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវចំណុចខ្វះខាត នៅគ្រប់ដំណាក់កាលនៃការបញ្ចេញទំនិញនៅកម្ពុជា ហើយនឹងដាក់ចេញនូវអនុសាសន៍នានាជាមូលដ្ឋាន សម្រាប់តួអង្គពាក់ព័ន្ធយកទៅបំពេញបន្ថែម ដើម្បីបន្តកែលម្អនីតិវិធីនិងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវភារកិច្ចរបស់ស្ថាប័ននីមួយៗ ក្នុងន័យជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជា។ កន្លងមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានធ្វើការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញពីគយនៅឆ្នាំ២០១៣ និងការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញនៅឆ្នាំ២០១៩ ដែលទទួលបានលទ្ធផលល្អប្រសើរ។

ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកំណែទម្រង់ស៊ីជម្រៅនិងមុតស្រួចមានជាអាទ៍ ការកែសម្រួលសមត្ថកិច្ចត្រួតពិនិត្យនៅព្រំដែន ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ការកែសម្រួលកម្រៃស្កែន ការកាត់បន្ថយថ្លៃលើកដាក់នៅកំពង់ផែ និងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដែលបានលើកស្ទួយកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា បានមួយកម្រិតបន្ថែមទៀត។ ទោះបីជាសាកលលោក និយាយជារួម និងនិយាយដោយឡែកសម្រាប់កម្ពុជា ដែលបាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីធានានិរន្តរភាពកិច្ចប្រតិបត្តិការនាំចេញ-នាំចូលទំនិញ និងបង្កើនកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត ក្នុងន័យរក្សាបាននូវលំនឹងស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាធានាបាននូវចីរភាពនៃអាហារូបត្ថម្ភដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលដ៏លំបាកនេះ ដែលកម្ពុជាបានខិតខំប្រឹងប្រែងជំនះតាមគ្រប់រូបភាព និងមានការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ ដោយទទួលបានលទ្ធផលល្អប្រសើរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងអង្គសិក្ខាសាលា អ្នកជំនាញការរដ្ឋបាលគយជប៉ុន និងអ្នកជំនាញការអង្គការគយពិភពលោក បានធ្វើបទបង្ហាញផ្សព្វផ្សាយពីបទពិសោធន៍ល្អៗ និងវិធីសាស្រ្តនៃការអនុវត្តការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ។ ទន្ទឹមនេះ តំណាង អគរ បានធ្វើបទបង្ហាញពីលទ្ធផលសង្ខេបនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញក្នុងឆ្នាំ២០១៩ ដែលបានឆ្លុះបញ្ចាំងនូវភាពប្រសើរឡើង តាមដំណាក់កាលនីមួយៗ ដែលត្រូវបានកាត់បន្ថយពេលវេលា តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ការកែសម្រួលនីតិវិធី និងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារនិងការកសាងធនធានមនុស្ស។ ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញរបស់កម្ពុជានាពេលកន្លងមកនិងបច្ចុប្បន្ន បានអនុវត្តតាមឧត្តមានុវត្តអន្តរជាតិ និងស្របតាមគោលការណ៍ណែនាំរបស់អង្គការគយពិភពលោក។

អង្គសិក្ខាសាលាទាំងមូល បានកំណត់នូវពេលវេលាក្នុងការប្រមូលទិន្នន័យនិងការវិភាគលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងក្នុងសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដោយមានវិសាលភាពគ្រប់ដណ្តប់ទាំងលើការចេញអាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងអនុវត្តលើទីតាំងសម្រាប់ការនាំចេញ (មាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ) និងការនាំចូល (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ផែស្ងួតតេងឡាយ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត និងការិយាល័យគយនិងរដ្ឋាករបាវិត)។

ជាទីបញ្ចប់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់អង្គភាពគយនិងរដ្ឋាករ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំនីតិវិធីផ្ទៃក្នុង និងចូលរួមសហការជាមួយក្រុមការងារ និងអ្នកជំនាញការ ដើម្បីធ្វើឱ្យការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ២០២១ នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា៕