សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

VIDEO សាខាគយ និងរដ្ឋាករខេត្តតាកែវ នឹងទុករយៈពេលកំណត់ដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២២ ដល់ម្ចាស់យានយន្តគ្មានពន្ធឬជ្រកក្រោមស្លាកលេខផ្សេងៗ ត្រូវមកបំពេញកាតព្វកិច្ចបង់ពន្ធអាករជាមួយនឹងការអនុគ្រោះបន្ធូរបន្ថយពន្ធ១០ភាគរយ

20-កញ្ជា-2021 - ម៉ោង 12:51:PM

តាកែវ៖ សាខាគយ និងរដ្ឋាករខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងមួយ ដោយទុករយៈពេលកំណត់រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ដល់ម្ចាស់យានយន្តដែលកំពុងតែប្រើប្រាស់រថយន្តគ្មានពន្ធ ឬរថយន្តជ្រកក្រោកស្លាកលេខផ្សេងៗ ត្រូវមកបំពេញកាតព្វកិច្ចបង់ពន្ធអាករឱ្យបានត្រឹមត្រូវជាមួយនឹងការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន ១០ភាគរយ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់សាខាគយ និងរដ្ឋាករសាខាខេត្តតាកែវ បានបញ្ជាក់ដោយបានជូនដំណឹងដល់សាធារ ណជនក្នុងខេត្ត ជាពិសេសម្ចាស់យានយន្តជ្រក ក្រោមស្លាកលេខផ្សេងៗ ដែលមានស្រាប់ក្នុងស្រុក ( គ្មានពន្ធ និងអាករនាំចូល ) មេត្តាជ្រាបថា៖ ចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សាខាគយ និងរដ្ឋាករខេត្តតាកែវ នឹងទទួលបង់ពន្ធអាករនាំចូល លើយានយន្តគ្រប់ប្រភេទ (ទាំងចង្កូតស្ដាំ និងឆ្វេង) ដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធនាំចូលកន្លងមក ។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ បានបញ្ជាក់ថា សាធារណជូន ដែលកំពុងប្រើប្រាស់យានយន្តមិនមានពន្ធនាំចូល មេត្តារួសរាន់មកបំពេញកាតព្វកិច្ច ពន្ធអាករនាំចូល ដោយទទួលបានការលើកទឹកចិត្តដូចខាងក្រោមនេះ៖
១. ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០ភាគរយ នៃប្រាក់ពន្ធអាករសរុបដែលត្រូវបង់ ការបន្ធូរបន្ថយនេះមានឱសានវាទអនុវត្តត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្រប់ដណ្តប់លើយានយន្តមានឆ្នាំផលិត ២០២១ឡើយ។ ក្រោយរយៈពេលនេះ ម្ចាស់យានយន្តនឹងមិន ទទួលបានការបន្ធូរបន្ថយឡើយ ។
២. ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ និងអាករ សរុបដក១០ភាគរយ និងត្រូវយករថយន្តទៅកែចង្កូតពីសាំងមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ ពីកែចង្កូតស្តាំ ម្ចាស់រថយន្តអាចមកទទួលបង្កាន់ដៃ និងលតាប័ត្ររថយន្តពីមន្រ្តីគយ ។
៣. ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ យានយន្តគ្មានពន្ធដែលបង្រ្កាបបាននឹងតម្រូវឱ្យបង់ពន្ធអាករ រួមទាំងប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមាន ។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណី​បង្រ្កាបបាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ ។
៤. ម្ចាស់យានយន្តគ្មានពន្ធអាចមកបំពេញកាតព្វកិច្ច និងអាករនៅសាខាគយ និងរដ្ឋាករខេត្តតាកែវ ដែលមានអាសយដ្ឋាន បណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ៕