លោក ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ អាចនឹងឈានដល់ឆាប់ៗ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន

លោក កេត ម៉ៅ នាំយកអំណោយលោក បណ្ឌិត ម៉ៅ ហាសវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិល ជូនដល់ពលករមកពីថៃ៥នាក់ ដែលតម្រូវ ឲ្យចត្តាឡីស័ក

09-កញ្ជា-2021 - ម៉ោង 03:47:PM

តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោង  និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បាននាំយកអំណោយរបស់លោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់រដ្ឋមន្រ្តីទទួល បន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរសុីវិល និងជាប្រធានក្រុម ការងាររាជរដ្ឋា ភិ បាលចុះជួយមូល ដ្ឋានស្រុកសំរោងទទួល បន្ទុក ៩ឃុំ ជូនដល់បងប្អូនពលករដែលទើបវិលត្រលប់មកពីប្រទេសថៃ ចំនួន៥នាក់ ដែលតម្រូវ ឲ្យពួកគាត់ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កសាលាបឋម សិក្សាទួលរវៀង ស្ថិតក្នុងឃុំស្លា ស្រុកសំរោង  ខេត្តតាកែវ  ។

នាឱកាសនោះផងដែរ  លោក កេត ម៉ៅ ក៏បានធ្វើការណែនាំ ផ្តាំផ្ញើ ដល់ប្អូនពលករទាំង៥ នាក់ ដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ សូមចូលរួមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិ បាលកម្ពុជា ឲ្យបានខ្ជាប់ខ្ជួនបន្តទៀត ដើម្បីជាការចូលរួម ក្នុងការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ និងជាពិសេសថែម ទៀតនោះ ចូលរួម ទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ- ១៩ បំលែងថ្មី ដែលតា (Delta) កុំឲ្យឆ្លងចូលមកក្នុងមូលដ្ឋានភូមិឃុំស្រុករបស់យើងបាន។

ក្នុងនោះផងដែរ លោកភិបាលស្រុកសំរោង ក៏បានឲ្យដឹងថា លោកបានធ្វើការសាក សួរជាមួយបងប្អូនពលករទាំង៥នាក់ ដោយបានបញ្ជាក់ថា ពួកគាត់ត្រូវបានអាជ្ញាធរស្រុកជាប់ព្រំដែនថៃ តម្រូវឲ្យពួកគាត់ទាំងអស់គ្នាធ្វើចត្តាឡីស័ក១៤ ថ្ងៃរួចហើយ ។ លោកបន្ត ប៉ុន្តែដើម្បីសុខសុវត្តិភាពពួកគាត់ គ្រួសារគាត់ និងមូលដ្ឋានស្រុកសំរោងទាំងមូល  គឺអាជ្ញាធរស្រុកបានយកពួកគាត់មកធ្វើតេស្តរកកូវីដរួចហើយជាលទ្ធផលមិនមានផ្ទុកជំងឺកូវីដ១៩ ឬកូវីដបំលែងថ្មីនោះទេ  និងបានតម្រូវឲ្យពួកគាត់បន្តធ្វើចត្តាឡីស័កបន្ថែម១៤ ថ្ងៃ មុននិងអោយគាត់ត្រឡប់ទៅផ្ទះវិញនោះ ។

ជាចុងក្រោយ លោកអភិបាលស្រុកសំរោង កេត ម៉ៅ ក៏សូម ជូនពរបងប្អូនពលករទាំង៥ នាក់ ជៀសផុតពីការឆ្លងជំងឺកូវីដ១៩ គ្រប់ប្រភេទ និងមានសុខភាពល្អ និងឆាប់បានត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ ។

អំណោយដែលបានផ្តល់ជូនក្នុងម្នាក់ៗទទួលបានរួមមាន៖ ថវិកា ៥០,០០០រៀល- អង្ករ ២៥គីឡូក្រាម- ទឹកបរិសុទ្ធវីតាល់ ១កេស- មី ១កេស- ទឹកត្រី ១យួរ- ទឹកសុីអុីវ ១យួរ- ម៉ាស ១ប្រអប់ - អាល់កុល ១ដបតូចផងដែរ ៕